ពិធីលើកតម្កើងកងកម្លាំងរក្សាសន្តិភាពវៀតណាម

Chia sẻ

(VOVWORLD) -  នារៀលថ្ងៃទី ៥ ធ្នូ នៅទីក្រុងហូជីមិញ ក្រ សួងការពារប្រទេសវៀតណាមបានរៀបចំពិធីលើកតម្កើង កងពេទ្យកម្រិត២ លេខ ១ ដែលបានបំពេញបេសកកម្ម រក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។

ពិធីលើកតម្កើងកងកម្លាំងរក្សាសន្តិភាពវៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីពិធីលើកតម្កើងកងកម្លាំងរក្សាសន្តិភាពវៀតណាម 

អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអះអាងថា ការដែលវៀតណាមចូលរួមរាល់សកម្មភាពរក្សាសន្តិ ភាពអង្គការសហប្រជាជាតិ គឺសំដៅ អនុវត្តន៍នូវគោលមាគ៌ា កិច្ចការបរទេសរបស់ប្រទេសជាតិ ដែលបានគូសសញ្ញានូវការផ្លាស់ប្តូរយ៉ាងវិជ្ជមាន ទាំងគុណភាពនិងបរិមាណ ក្នុងសកម្មភាពសហប្រតិបត្តិការពហុភាគីនិយាយរួមនិងអំពីការ ពារជាតិសន្តិសុខនិយាយដោយឡែក។ ម្យ៉ាងវិញទៀត សកម្មភាពនេះ ក៏ជាសក្ខីភាព បញ្ជាក់ពីទំនួលខុសត្រូវនិងការរួមកម្លាំងកាយចិត្ត របស់ប្រជាជនវៀតណាម ចំពោះប្រទេសដែលនៅ តែស្ថិតក្នុងជម្លោះនិងភាពក្រីក្រ។

លោក Truong Hoa Binh អញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំមានក្តីរីករាយយ៉ាងក្រៃលែង ពេលដែលបានទទួលកម្មាភិបាល បុគ្គលិកទាំង ៦៣ នាក់នៃកងពេទ្យ ដែលបានបំពេញបេសកម្មយ៉ាងល្អប្រសើរ ហើយធ្វើមាតុភូមិនិវតន៍ដោយសុវត្ថិភាព។ ខ្ញុំសូម កោតសរសើរសមមិត្តទាំងអស់ ដែលបានជ្រួតជ្រាប និងអនុវត្តន៍យ៉ាងត្រឹមត្រូវ នូវបទបញ្ញត្តិរបស់អង្គការសហប្រជាជាតិ របស់ក្រុមបេសកកម្ម  ក៏ដូចជាច្បាប់របស់ប្រទេសសាមី ជាពិសេសគឺច្បាប់របស់រដ្ឋ និងវិន័យរបស់កងទ័ពប្រជាជនវៀតណាម រួមទាំងធានាសុវត្ថិភាពក្នុងការបំពេញបេសកកម្មទៀតផង”៕

ប្រតិកម្មទៅវិញ