|
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធថ្នាក់រដ្ឋក្នុងឱកាសខួបលើកទី៦៧នៃទិវាយុទ្ធជនពលីពិការ (VGP) |
Vovworld-ក្នុងឱកាសខួបលើកទី៦៧ នៃទិវាយុទ្ធជនពលីពិការ(ទី២៧កក្កដា) នាព្រឹកថ្ងៃទី២៥កក្កដានៅទីក្រុងហាណូយ គណៈប្រតិភូបក្សរដ្ឋវៀតណាមបានមក
ដាក់កម្រងផ្កាអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធ
វីរយុទ្ធជនពលីនៅវិថី Bac Son និងចូលប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។
គណៈប្រតិភូថ្នាក់ដឹកនាំបក្សរដ្ឋមានអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan
Dung ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការរណសិរ្ស
មាតុភូមិវៀតណាមលោក Nguyen Thien Nhan រួមជាមួយអតីតថ្នាក់ដឹកនាំបក្សរដ្ឋនិង
ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាបានមកដាក់កម្រងផ្កានិងអុធធូបនៅស្ដូបរំលឹក
វិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលីដែលបានតស៊ូពលីកម្មដើម្បីខឿនឯករាជ្យសេរីភាព
នៃមាតុប្រទេស ដើម្បីសុភមង្គល់របស់ប្រជាជន។
បន្ទាប់នោះគណៈប្រតិភូថ្នាក់ដឹកនាំបក្សរដ្ឋបានមកដាក់កម្រងផ្កានិងចូលប្រាង្គតម្កល់
សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ អគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជាតិ
វៀតណាម។
នាថ្ងៃដ៏ដែលបណ្ដាគណៈប្រតិភូគណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារ
ប្រទេស គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម ក្រសួងនគរបាលជាដើមរួមជាមួយ
ប្រជាជនគ្រប់ស្រទាប់បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលីនិង
ចូលប្រាង្គតម្កល់សពលោកប្រធានហូជីមិញផងដែរ៕