ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាសមាគមតន្ត្រីករវៀតណាម |
នាព្រឹកថ្ងៃទី១៧ធ្នូ នៅទីក្រុងហាណូយ សមាគមតន្ត្រីករវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើត។ ក្នុងឱកាសនេះ តន្ត្រីករគ្រប់ជំនាន់បានរំលឹកឡើងវិញនូវរយៈពេល៦០ឆ្នាំកសាងនិងអភិវឌ្ឍន៍នៃសមាគមតន្ត្រីករវៀតណាម ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានលើកច្បាស់ថា៖
“ បណ្ដាជំនាន់តន្ត្រីករ សិល្បករ បានស្របខ្លួនចូលក្នុងជីវភាពរស់នៅ ការតស៊ូប្រឆាំង ពលកម្ម និងក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស របស់ប្រជាជនវៀតណាម។ ក្នុងចំណោមបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក ដែលបាន UNESCOទទួលស្គាល់នោះ មានបេតិកភ័ណ្ឌចំនួន៨ អំពីតន្ត្រី។ នេះជាមោទភាពរបស់ប្រជាជាតិ ពិសេសគឺបណ្ដាមនុស្សកំពុងបំរើក្នុងវិស័យតន្ត្រី៕”