(VOVworld) - នាព្រឹកថ្ងៃទី២២ កញ្ញា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាសហប្រតិបតិ្តការរវាងរដ្ឋាភិបាលវៀតណាម
ជាមួយមូលនិធិកុមារអ.ស.ប (UNICEF)។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Vu Duc Dam បានថ្លែងអំណរគុណ UNICEF ដោយបានសកម្ម
ជួយឧបត្ថម្ភ ប្រកៀកស្មាជាមួយវៀតណាមក្នុងការងារការពារ ថែទាំនិងអប់រំកុមារ
ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ។
“រដ្ឋាភិបាលវៀតណាម ប្រជាជនវៀតណាមជានិច្ចកាលខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្តរួមជាមួយអង្គការអន្តរជាតិ ប្រទេសនានាដើម្បីបរិយាកាសសន្តិភាពនិង
សហប្រតិបតិ្តការ។វៀតណាមត្រូវការបណ្ដាមិត្តដើម្បីចែករំលែក ដើម្បីរាល់បទ
ពិសោធន៍របស់វៀតណាម បទពិសោធន៍របស់ពិភពលោកអាចរួមគ្នាបង្កើតឡើង
បទពិសោធន៍ដ៏ល្អបំផុតសំរាប់កុមារ”។
|
ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរី៍យ៍ (រូបថត៖UNICEF) |
រីឯខ្លួនឯង លោក Daniel Toole នាយក UNICEF តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានសង្ឃឹម
ថា វៀតណាមនឹងបន្តឈានមុខក្នុងសមាគមន៍បណ្ដាប្រជាជាតិនៅតំបន់អាស៊ី
អាគ្នេយ៍ ជាពិសេសគឺក្នុងគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានអំពីសិទ្ធិមនុស្ស
និងការផ្ដើមគំនិតសំខាន់ដូចជាវេទិការនានានាពេលថ្មីៗនេះអំពីការជះ ឥទ្ធិពល
របស់សមាហរណកម្មសេដ្ឋកិច្ចចំពោះសិទ្ធិកុមារ។
“UNICEF មានគោលបំណងបន្តជំរុញទំនាក់ទំនងជាមួយវៀតណាម។យើងខ្ញុំចែក
រំលែកជាមួយបណ្ដាមិត្តក្នុងការសន្យាអនុវត្តមាត្រាទី២៩ក្នុងអនុសញ្ញាអន្តរជាតិ
ស្ដីពីសិទ្ធិកុមារ អប់រំសមរាប់កុមារដើម្បីការអភិវឌ្ឍន៍យ៉ាងអតិបរមានូវសក្ដានុភាព
អំពីទេពកោសល្យ សារធាតុនិងស្មារតីរបស់កុមារ”។
ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាំមនិងUNICEF បានមានដំណើរការ
សហប្រតិបតិ្តការគួរឲ្យជឿទុកចិត្តតាមរយៈការអនុវត្តកម្មវិធីជាក់ស្ដែងនានាសំដៅ
ឆ្លើយតបនឹងតម្រូវការជាសារវ័ន្តរបស់កុមារវៀតណាម។ក្នុងនោះ ជាពិ សេសគឺ
ព្រឹត្តិការណ៍ដែលវៀតណាមជាប្រទេសដំបូងនៅទ្វីបអាស៊ីអនុម័តលើ អនុសញ្ញា
អ.ស.បស្ដីពីសិទ្ធិកុមារ៕