ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតសម្ព័ន្ធអ្នកកាសែតអាស៊ាន

Chia sẻ
(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវា
បង្កើតសម្ព័ន្ធអ្នកកាសែត អាស៊ានត្រូវបានរៀបចំឡើង
ដោយសមាគមន៍អ្នកកាសែតវៀតណាមនាព្រឹកថ្ងៃទី
២៧ វិច្ឆិកា នៅរដ្ឋធានីហាណូយ។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតសម្ព័ន្ធអ្នកកាសែតអាស៊ាន - ảnh 1
លោក Vu Duc Dam ថ្លែងមតិនៅពិធីនេះ។

(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតសម្ព័ន្ធអ្នកកាសែត
អាស៊ានត្រូវបានរៀបចំឡើងដោយសមាគមន៍អ្នកកាសែតវៀតណាមនាព្រឹកថ្ងៃទី
២៧ វិច្ឆិកា នៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Vu Duc Dam បានសង្កត់ធ្ងន់ថា អង្គការផ្សព្វផ្សាយ សារព័ត៌មាននិងអ្នកកា
សែតនៅក្នុងតំបន់ចូរជានិច្ចកាលជាអ្នកឈានមុខដោយមានការទទួលខុសត្រូវដ៏
ខ្ពង់ខ្ពស់នោះគឺនាំសាធារណៈមតិទៅដល់តំលៃល្អប្រសើរ រួមចំណែកសំរាប់ការ
អភិវឌ្ឍន៍ដោយសម្បូររុងរឿងរបស់សហគមន៍អាស៊ាននិងពិភពលោក។លោក Vu
Duc Dam បានលើកច្បាស់ថា ឆ្នាំ២០១៥ជារបត់សំខាន់ដើម្បីអាស៊ានក្លាយទៅជា
ដំបូលរួមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងឡាយ។វៀតណាមជានិច្ច កាលកំណត់
តួនាទីជាសមាជិកសកម្ម មានការទទួលខុសត្រូវក្នុងសកម្មភាពរបស់អាស៊ាន ជា
ពិសេសគឺការអនុវត្តន៍វិធានការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន៖
“ដើម្បីរក្សារឹងមាំសន្តិភាព ស្ថិរភាព បង្កើតបរិយកាសងាយស្រួលសំរាប់ការអភិ
វឌ្ឍន៍នៅក្នុងតំបន់ ត្រូវការតួនាទី ការទទួលខុសត្រូវរបស់សម្ព័ន្ធអ្នកកាសែត
អាស៊ាន ផ្នែកសារព័ត៌មាននៃប្រទេសអាស៊ាននានាក្នុងការបង្កើនការយល់ដឹង
គ្នា រវាងប្រជាជាតិអាស៊ាន ជំរុញកិច្ចសហប្រតិបតិ្តការ ក៏ដូចជាលើកកំពស់យុត្តិ
ធម៌ ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ”៕

ប្រតិកម្មទៅវិញ