|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក |
(VOV)_នាថ្ងៃទី១ តុលា នៅទីក្រុង Rach Gia ខេត្ត Kien Giang បានប្រព្រឹត្តទៅ
ជំនួបប្រាស្រ័យ រំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំ
នងការទូតវៀតណាម-អាមេរិក ( ១៩៩៥-២០១៥) ។ លោកស្រី Rena Biiter អគ្គ
កុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ បានអោយដឹងថា៖ទំនាក់ទំនងរវាង
ប្រទេសទាំងពីរ វៀតណាមនិងអាមេរិកបានពង្រឹងនិងពង្រីកជានិច្ច។ អាមេរិកយក
ចិត្តទុកដាក់ជាច្រើនលើការអភិវឌ្ឍន៍របស់វៀតណាម និងមោទនយ៉ាងខ្លាំងក្លាដែល
ជាមិត្ត ដៃគូរបស់វៀតណាម។ ដោយសមិទ្ធិផលនានា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ
លោកស្រី Rena Biiter សង្ឃឹមថា៖ វៀតណាមនិងអាមេរិកទទួលបានសមិទ្ធិផលល្អ
ប្រសើរច្រើនថែមទៀតនាពេលខាងមុខនេះ។ រីឯ ប្រធានគណៈកម្មាធិការប្រជាជន
ខេត្ត Kien Giang លោក Le Van Thi បានសង្កត់ធ្ងន់ថា៖ ខេត្តនឹងបង្កលក្ខណះងាយ
ស្រួលសំរាប់បណ្ដាវិនិយោគិន ក្នុងនោះមានវិនិយោគិនអាមេរិក មកដល់ខេត្តវិនិ
យោគ សហប្រតិបត្តិការ អភិវឌ្ឍន៍។ លោកបានជឿជាក់ថា៖ ទំនាក់ទំនងរវាង វៀត
ណាម- អាមេរិកនិយាយរួម និងរវាងខេត្ត Kien Giang ជាមួយអង្គភាពអាជីវកម្ម រដ្ឋ
របស់អាមេរិកនិយាយដោយឡែក នឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត៕