|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំទិវាកំណើតនាយឧត្តមសេនីយ៍ Van Tien Dung |
(VOV)_នាថ្ងៃទី២៧មេសា នៅទីក្រុងហាណូយ បានប្រារព្វឡើងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ១០០ឆ្នាំទិវាកំណើតនាយឧត្តមសេនីយ៍ Van Tien Dung អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស (ថ្ងៃទី២ឧសភាឆ្នាំ១៩១៧-ថ្ងៃទី២ឧសភាឆ្នាំ២០១៧)។អញ្ជើញចូលរួមពិធីនេះ មានវត្តមានរបស់ អគ្គលេខាបក្ស លោក Nguyen Phu Trong អចិន្ត្រៃយ៍គណៈលេខា លោក Dinh The Huynh និងតំណាងជាច្រើនរូបទៀត។ ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖ ក្រោយរយៈពេលជាង៦៥ឆ្នាំបំរើបដិវត្តន៍ នាយឧត្តមសេនីយ៍ Van Tien Dung ជាគំរូឆ្នើមរបស់កងទ័ពប្រជាជនវៀតណាម រួមចំណែកជាច្រើនក្នុងការអនុវត្តគោលជំហរកសាងកងទ័ពតាមទិសបដិវត្តន៍ ចំណាន ឈានឡើងទំនើបជាជំហានៗ បំពេញតម្រូវការដំណាក់កាលកសាងនិងការពារមាតុប្រទេស ក្នុងសភាពការណ៍ថ្មី៕