ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-អ៊ីតាលី |
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ីតាលី (១៩៧៣-២០១៨) បានប្រារព្ធឡើងនៅទីក្រុងហូជីមិញ។ នាពេលកន្លងទៅ ទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងអ៊ីតាលីទទួលបានសមិទ្ធ ផលសំខាន់ជាច្រើនពិសេសគឺលើវិស័យពាណិជ្ជកម្មវិនិយោគអប់រំបណ្តុះបណ្ដាលវប្បធម៌និងទេសចរណ៍។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានសម្តែងក្តីសង្ឃឹមថា៖
«ខ្ញុំជឿជាក់ថា ដោយឈរលើគ្រឹះស្ថានជឿទុក្ខចិត្តគ្នាទៅវិញទៅមក ដោយ មានការប្តេជ្ញាចិត្តនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងការខំប្រឹងប្រែងរបស់ប្រជាជន នៃប្រទេសទាំងពីរ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអ៊ីតាលី និយាយរួម ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញជាមួយបណ្ដាតំបន់ នៅអ៊ីតាលីនិយាយដោយឡែកនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាពស្ថិរភាពនិងវិបុល ភាពក្នុងតំបន់និងលើពិភពលោក៕»