ពិធីរំលឹកខួបអនុស្សាវរិយ៍ទិវាអន្តរជាតិ Francophonie ទិ២០មិនា។

VOV Theo VOV -
Chia sẻ
ពិធីរំលឹកខួបអនុស្សាវរិយ៍ទិវាអន្តរជាតិ Francophonie
ទិ២០មិនា​ដោយក្រសួងការបរទេសវៀតណាមរួមផ្សំ
ជាមួយការិយាល័យដំបន់អាស៊ី-ប៉ាស៊ីហ្វីក (BRAP)
ចំណុះអង្គការអន្តរជាតិ Francophonie នៅហាណូយ
រៀបចំ​នា​យប់​ថ្ងៃទិ២០មិនានៅរោងមហោស្រពហា
ណូយ។
(vovworld)- ពិធីរំលឹកខួបអនុស្សាវរិយ៍ទិវាអន្តរជាតិ Francophonie ទិ២០មិនា​ដោយក្រសួងការបរទេសវៀតណាមរួមផ្សំជាមួយការិយាល័យដំបន់អាស៊ី-
ប៉ាស៊ីហ្វីក (BRAP) ចំណុះអង្គការអន្តរជាតិ Francophonie នៅហាណូយរៀប
ចំ​នា​យប់​ថ្ងៃទិ២០មិនានៅរោងមហោស្រពហាណូយ។ នៅពិធី អនុរដ្ធមន្ត្រី
ការបរទេស​វៀត​ណាម Le Luong Minh បានសង្កត់ធ្ងន់ថា បណ្ដាសមាជិក
នៃសហគម Francophonie ត្រូវខំប្រឹងប្រែងក្នុងរាល់សកម្មភាពជាក់ស្ដែង
បង្កើនកំលាំង​ពលំ​ចំណងសាមគ្គីភាព Francophonie ពង្រីកសំលេងនិង
តួនាទីថែមទៀតក្នុងរាល់​បញ្ហាអន្តរជាតិជួយឧបត្ថម្ភប្រទេសសមាជិកក្នុងការ ដោះស្រាយរាល់ការលំបាក​របស់ខ្លួនសំដៅរួមចំណែកកសាងពិភពលោក មួយដោយសន្តិភាពសមភាពសម្បូររុង​រឿង។ អនុរដ្ធមន្ត្រី Le Luong Minh
បានអះអាងថា៖
“រួមជាមួយការចូលរួមបណ្ដាវេទិការអន្តរជាតិនិងដំបន់ បើកទូលាយទំនាក់
ទំនង​សហប្រតិបត្តិការជាមួយបណ្ដាប្រទេសលើពិភពលោក វៀតណាម
បន្តជាមួយ​គោលនយោបាយមុនក៏ដូចជាក្រោយគោរពទំនាក់ទំនង សហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ Francophonie និងប្រទេសសមាជិក
ត្រៀមជាស្រេចរួម​ចំណែក​សកម្មទៅក្នុងសកម្មភាព Francophonie។”
ពិធីរំលឹកខួបអនុស្សាវរិយ៍ទិវាអន្តរជាតិ Francophonie ទិ២០មិនា។ - ảnh 1
លោកស្រី Anisssa Barrack នាយិការ BRAP

រីឯលោកស្រី Anisssa Barrack នាយិការ BRAP បានវាយតំលៃខ្ពស់ចំពោះការ​
ចូលរួម ការរួមចំណែកសកម្មមានប្រសិទ្ធភាពរបស់វៀតណាមក្នុងប្លុក
Francophonie។
 “ជាមួយល្បឿនអភិវឌ្ឍន៍សេដ្ធកិច្ចខ្ពស់ ភាពសកម្មក្នុងផ្នែកការទូតនិងទំនាក់​
ទំនង​អន្តរជាតិ វៀតណាមមានតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាង
បណ្ដា​ប្រទេស Francophonieក្នុងដំបន់ជាមួយប្រទេស Francophonieលើ​ពីភព
លោក។ វៀតណាមនឹងរួមជាមួយឡាវ​កម្ពុជានិងថៃជំរុញកិច្ចសហប្រតិបត្តិការ
រវាងអង្គការ Francophonie និងអាស៊ាន៕”

ប្រតិកម្មទៅវិញ