ពិធីរំលឹកខួបអនុស្សាវរីយ៍ ៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅខេត្ត Bac Giang

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ៨ តុលា នៅទីក្រុង Bac Giang ខេត្ត Bac Giang បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាលោកប្រធានហូជីមិញមកធ្វើទស្សនកិច្ចនិងដឹក នាំមហាសន្និបាតបក្សភាគខេត្ត Ha Bac លើកទី ១។

ពិធីរំលឹកខួបអនុស្សាវរីយ៍ ៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅខេត្ត Bac Giang - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ VOV)
ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានសង្កត់ធ្ងន់ ថា ពីខេត្តកសិកម្មសុទ្ធសាធមួយ រហូតមកដល់បច្ចុប្បន្ន Bac Giang ស្ថិតនៅក្នុងក្រុម ខេត្តដែលមានការអភិវឌ្ឍយ៉ាងស្វាហាប់ ជាចំណុចភ្លឺនៃប្រទេសជាតិទាំងមូលក្នុង វិស័យជាច្រើន។ តាមនោះ កំណើនសេដ្ឋកិច្ច ការទាក់ទាញទុនវិនិយោគ ការនាំចេញ និងការអភិវឌ្ឍឧស្សាហកម្ម តែងតែស្ថិតនៅក្នុងក្រុមខេត្តក្រុងឈានមុខគេលើទូទាំង ប្រទេស។ ដោយលើកច្បាស់ថា ការរំលឹកខួបអនុស្សាវរីយ៍ ៦០ ឆ្នាំ នៃដំណើរទស្សន កិច្ចរបស់លោកប្រធានហូជីមិញនៅ Bac Giang គឺជាឱកាសដើម្បីរំលឹកប្រពៃណី ឡើងវិញ ហើយបង្កើតកម្លាំងបន្ថែមទៀត ដើម្បីបក្សភាគនិងប្រជាជនខេត្ត ខិតខំ សម្រេចគោលដៅ និងភារកិច្ចដែលបានកំណត់នោះ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើថា៖
“កម្មាភិបាល បក្ខជនម្នាក់ៗ និងជនរួមជាតិបណ្ដាជនជាតិនៃខេត្ត Bac Giang បន្តប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែង និងច្នៃប្រឌិតថែមទៀត ក្នុងការអនុវត្តដំបូន្មានរបស់លោក ប្រធានហូជីមិញ ឲ្យសមស្របនឹងស្ថានភាពថ្មី និងលក្ខខណ្ឌជាក់ស្តែងរបស់ខេត្ត។ ខិតខំកសាងខេត្ត Bac Giang ឲ្យអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រឹងមាំ ស្ថិតក្នុងចំណោម ខេត្តក្រុងអភិវឌ្ឍន៍ទាំង ១៥ ដែលមានទំហំសេដ្ឋកិច្ចឈានមុខគេលើទូទាំងប្រទេសនៅ ឆ្នាំ ២០២៥; ក្លាយជាខេត្តមួយដែល “កាន់តែសម្បូររុងរឿង ប្រជាជនកាន់តែសម្បូរ ធូធារ” ដូចគោលបំណងរបស់លោកប្រធានហូជីមិញ”៕

ប្រតិកម្មទៅវិញ