|
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh (Image: VOV) |
(VOVworld) – នាយប់ថ្ងៃទី ២៥ វិច្ឆិកា ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ នៃទីវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនបានប្រារព្ធឡើងនៅ
រដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអាស៊ាន
លោក Le Luong Minh បានលើកច្បាស់ថា៖ អាស៊ាននិងចិនមានភាពខុស
ប្លែកពីគ្នាជា ច្រើន ដោយហេតុនេះ ទំនាក់ទំនងដៃគូរវាងភាគីទាំង ២ ត្រូវ
កសាងពង្រឹងនិងពង្រីកដោយឈរលើការគោរពការយោគយល់គ្នានិង
ទំនុកទុកចិត្តទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនា
និងសហប្រតិបត្តិការ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អាស៊ាន
លោកស្រី Yang Xinping ក៏បានអះអាងនូវតួនាទីអាទិភាពរបស់អាស៊ាន
ក្នុងគោលនយោបាយកិច្ចការបរទេសឆ្ពោះទៅ ប្រទេសជិតខាងនៃ
រដ្ឋាភិបាលចិន។ លោកស្រី Yang Xinping បានលើកច្បាស់ថា ៖ ឆ្នាំ ២០១៤ គឺជាឆ្នាំផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាននិងចិន៕