ពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ

Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី១៦ឧសភានៅទីក្រុងហាណូយ ក្រសួងការពារ​ប្រទេសបានរៀបចំពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ
ពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ - ảnh 1
ពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ (qdnd.vn)

        Vovworld-នាព្រឹកថ្ងៃទី១៦ឧសភានៅទីក្រុងហាណូយ ក្រសួងការពារ​ប្រទេស
បានរៀបចំពិធីរំលឹកខួបលើកទី៥៥នៃទិវាបើកផ្លូវហូជីមិញ-ទិវាប្រពៃណី​កងទ័ព
Truong Son (ទី១៩ឧសភា)និងទទួលប័ណ្ណរៀបចំណាត់ថ្នាក់កេរ៌្តដំណែល​ជាតិ
ពិសេសផ្លូវ Truong Son ផ្លូវហូជីមិញ។

        ក្នុងសន្ទរកថានៅពិធីនេះ ឧត្តមសេនីយ៍ឯក Ngo Xuan Lich លេខា​មជ្ឈឹម​បក្ស
សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការយោធាមជ្ឈឹមប្រធានអគ្គស្នងការ​នយោបាយ
បានសង្កត់ធ្ងន់ថា ក្នុងអំឡុង១៦ឆ្នាំតស៊ូដ៏ខ្លាំងក្លាដោយការបូជា​ពលីកម្មដ៏ធំធេង
កងទ័ព Truong Son បានធ្វើឡើងផ្លូវព្រេង ជាកត្តាមួយក្នុង​ចំណោមកត្តាសំរេច
កំណត់ចំពោះជ័យជំនះប្រឆាំងចក្រព័ត្តិអាមេរិកសង្គ្រោះ​ជាតិ រំដោះភាគខាងត្បូង
ទាំងស្រុង ឯកភាពប្រទេសជាតិ។

        ស្ដីពីអត្ថន័យរបស់ផ្លូវព្រេង Truong Son ​ឧត្តមសេនីយ៍ត្រី Do Giang Nam មេបញ្ជាការកងពលលេខ១២ អង្គភាពត្រូវបានបង្កើតលើមូលដ្ឋានអង្គភាព​ទ័ព​លេខ
៥៥៩កងទ័ព Truong Son អះអាងថា៖

        “ផ្លូវហូជីមិញជានិមិត្តរូបនៃឆ័ន្ទះរឹងមាំឆ័ន្ទះប្តេជ្ញាតស៊ូប្តេជ្ញាឈ្នះប្តេជ្ញារំដោះ
ភាគខាងត្បូងឯកភាពប្រទេសជាតិរបស់បក្សទាំងមូលប្រជាជនទាំងមូលនិងកងទ័ព
ទាំងមូល។ ដោយខ្សែផ្លូវនេះយើងបានដឹកជញ្ជូនអាវុធគ្រាប់រំសេវឱសថ​ភស្តុភា
ជាង២លានតោននិងមនុស្សជាង២លានលើកចេញចូលបណ្ដាសមរភូមិ។ ប្រការ
នេះបានផ្លាស់ប្តូរសម័ត្ថភាពកំលាំងនិងទដ្ឋភាពនៃសមរភូមិរួមចំណែក​សំខាន់ក្នុងការ
ដណ្ដើមបានជ័យជំនះនាឆ្នាំ១៩៧៥៕”

ប្រតិកម្មទៅវិញ