រូបថតឯកសារ (ប្រភព៖ TTXVN) |
នាថ្ងៃទី ៩ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងដាក់កម្រងផ្កានៅស្តូប«អណ្តាតភ្លើងដ៏អស់កល្ប» ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនគ្មានឈ្មោះនៅក្បែរជញ្ចាំងវិមានក្រឹមឡាំង ហើយលោកក៏អញ្ជើញថ្លែងសុន្ទរកថាទៅកាន់ប្រជាជនក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានប្រកាសថាការធ្វើព្យុហយាត្រាយោធាដើម្បីអបអរសាទរចំពោះជ័យជំនះនេះនឹងត្រូវបានពន្យារពេលថែមទៀត ប៉ុន្តែនៅថ្ងៃទី ៩ ខែឧសភា នឹងប្រព្រឹត្តទៅការធ្វើព្យុហយាត្រាយោធាតាមជើងអាកាស។ គួរបញ្ជាក់ថាមានយន្តហោះ ចំនួន ៧៥ គ្រឿងនឹងហោះហើរនៅលើទីលានក្រហមនៃទីក្រុងម៉ូស្គូ៕