ពិធីរំលឹកខួបលើកទី ៧០ ទិវាលោកប្រធានហូជីមិញបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ

Chia sẻ
(VOVWORLD) - ពិធីរំលឹកខួបលើកទី ៧០ ទិវាលោកប្រធានហូជីមិញបំផុសចលនាប្រឡង ប្រណាំងស្នេហាជាតិ (ថ្ងៃទី ១១ មិថុនា ១៩៤៨ - ថ្ងៃទី ១១ មិថុនា ២០១៨) និងពិធីលើកសរសើរវីរៈជនកំលាំងប្រដាប់អាវុធ វីរជនពលកម្ម គំរូជឿនលឿន តាមរយៈបណ្ដាសម័យកាលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ៣ មិថុនា នៅទីក្រុង ហាណូយ។ 
ពិធីរំលឹកខួបលើកទី ៧០ ទិវាលោកប្រធានហូជីមិញបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ - ảnh 1 អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (nguyenphutrong.org)

ពិធីរំលឹកខួបលើកទី ៧០ ទិវាលោកប្រធានហូជីមិញបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ (ថ្ងៃទី ១១ មិថុនា ១៩៤៨ - ថ្ងៃទី ១១ មិថុនា ២០១៨) និងពិធីលើកសរសើរវីរៈជនកំលាំងប្រដាប់អាវុធ វីរជនពលកម្ម គំរូជឿនលឿន តាមរយៈបណ្ដាសម័យកាលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី ៣ មិថុនា នៅទីក្រុង ហាណូយ។ អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ក្រុមប្រឹក្សាប្រឡង ប្រណាំងស្ងើចសរសើរគ្រប់ជាន់ថ្នាក់គប្បីលើកកំពស់ការទទួលខុសត្រូវ បន្តផ្លាស់ ប្តូរថ្មីក្នុងការបណ្ជាណែនាំពិគ្រោះយោបល់និងរៀបចំអនុវត្តដើម្បីការងារប្រឡង ប្រណាំងស្ងើចសរសើរគឺជារបៀបដឹកនាំគ្រប់គ្រងរបស់បក្សជាពិតប្រាកដនិងជា កំលាំងចលករដើម្បីកសាងមនុស្សថ្មី កសាងនិងការពារប្រទេសជាតិ។

        ដើម្បីពង្រីកឲ្យបានលទ្ធផលស្នាដៃដែលទទួលបាន អគ្គលេខាបក្សបានស្នើ ឲ្យប្រជាជនទាំងមូលយទ្ធជនទាំងមូលក្នុងទូទាំងប្រទេសបន្តជ្រួតជ្រាបយ៉ាងម៉ត់ ចត់អនុវត្តគោលនយោបាយរបស់បក្សច្បាប់របស់រដ្ឋអំពីការប្រឡងប្រណាំងស្នេ ហាជាតិប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្សបានជឿជាក់ថា៖ ដោយ ឈរលើមូលដ្ឋានប្រើប្រាស់មេរៀនបទពិសោធន៍អំពីការប្រឡងប្រណាំងសេ្នហា ជាតិប្រកបដោយឆ្នៃប្រឌិតអស់រយៈពេល ៧០ ឆ្នាំកន្លងទៅ ចលនាប្រឡង ប្រណាំងស្នេហាជាតិនិងការងារស្ងើចសរសើរនឹងទទួលបានការផ្លាស់ប្តូរថ្មីយ៉ាង ខ្លាំងក្លាជាក់ស្តែងថែមទៀតនាពេលខាងមុខ។

ក៏អញ្ជើញចូលរួមពិធីនេះ  អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានមានប្រសាសថា៖  អស់រយៈពេល ៧០ ឆ្នាំកន្លងទៅនេះ ឆ្លងកាត់បណ្ដា សម័យកាលបដិវត្តន៍ក្រោមឈ្មោះខ្លឹមសារនិងរូបសណ្ឋានខុសពីគ្នា ចលនា ប្រឡងប្រណាំងស្នេហាជាតិនៅអភិវឌ្ឍន៍ជាបន្តបន្ទាប់សមស្របនឹងភារកិច្ចបដិវត្តន៍នៃដំណាក់កាលនិមួយៗ។ ជំនះដ៏ត្រចេះត្រចង់នៃបដិវត្តន៍វៀតណាមតាមរយៈ សម័យកាលប្រវត្តិសាស្ត្រសុទ្ធតែកត់សម្គាល់យ៉ាងច្បាស់លាស់នៃការរៀបចំ ប្រកបដោយប្រសិទ្ធភាពបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ប្រជាជន វៀតណាម កាន់តែអះអាងថា៖ ការប្រឡងប្រណាំងគឺជាកំលាំងចលករខាងស្មារ តីហើយតាមរយៈនោះ បង្កើតឡើងកំលាំងខាងសម្ភារៈយ៉ាងធំធេង រួមចំណែក ប្រមូលផ្តុំប្រភពធនធានមនុស្សនិងទ្រពសម្បិត្តចំពោះកិច្ចការតស៊ូរំដោះប្រជាជាតិ កសាងនិងការពារមាតុប្រទេស។ នៅពិធីរំលឹកខួបនេះ តំណាងនានាបានជួប ប្រាស្រ័យជាមួយគំរូជាជឿនលឿនជាច្រើន៕

ប្រតិកម្មទៅវិញ