(VOVworld) - នាថ្ងៃទី៣០ មិថុនា នៅទីក្រុង Hung Yen ភាគខាងជើងវៀតណាម បាន
ប្រព្រឹត្តទៅពិធីមីទ្ទិញដ៏មហោឡារឹកក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០
នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Van
Linh (ថ្ងៃទី១ កក្កដា)។ចូលរួមពិធីនេះមានថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិនិង
បណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងនៅខេត្ត Hung Yen ទៀតផង។
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បាន
រំលឹកឡើងវិញនូវជីវប្រវតិ្ត បុព្វហេតុ គុណបំណាច់និងសីលធម៌ បដិវត្តន៍របស់លោក
អគ្គលេខាបក្ស Nguyen Van Linh។
“ទី១គឺ លោកអគ្គលេខាបក្ស Nguyen Van Linh បានរួមដំណើរដោយផ្ទាល់ជាមួយជន
រួមជាតិភាគខាងត្បូងក្នុងការតស៊ូប្រយុទ្ធក្នុង២ដំណាក់កាលរបស់ប្រទេសជាតិ។ទី
២គឺ លោក Nguyen Van Linh បានមានការរួមវិភាគទានដ៏ធំធេងនិងសំខាន់ក្នុងបុព្វ
ហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ។ក្នុងឋានៈជាអគ្គលេខាបក្សដំបូងនៃសម័យកាល
ផ្លាស់ប្ដូរថ្មី លោក Nguyen Van Linh បានរួមជាមួយសមូហភាពការិយាល័យនយោ
បាយគណៈប្រតិបតិ្តមជ្ឈឹមពេលនោះ ដាក់ចេញគោលមាគ៌ាផ្លាស់ប្ដូរថ្មីដ៏ត្រឹមត្រូវ
ច្នៃប្រឌិត សមស្របនឹងស្ថានភាពជាក់ស្ដែងរបស់វៀតណាម ហើយឈរលើមូល
ដ្ឋាននោះ ដឹកនាំនាវាបដិវត្តន៍ឆ្លងកាត់លើរាល់ការលំបាកលំបិន អនុវត្តបុព្វហេតុ
ផ្លាស់ប្ដូរថ្មី និងទទួលបានលទ្ធផលដំបូងសំខាន់។ទី៣គឺលោក Nguyen Van Linh បានបន្សល់ទុកឲ្យកម្មាភិបាលបេសកជននិងប្រជាជនវៀតណាម គំរូភ្លឺស្វាង១អំពី
ភាពស្មោះត្រង់ជាមួយប្រទេសជាតិ ជាមួយប្រជាជានផងដែរ។”
លោក Nguyen Phu Trong ក៏បានលើកច្បាស់ថា ក្នុងជីវិតរបស់ខ្លូន លោកអគ្គលេ
ខាបក្ស Nguyen Van Linh ជានិច្ចកាលថែទាំអស់ពីចិត្តពីថ្លើមសំរាប់ជីវភាពរស់នៅ
របស់ប្រជាជន ស្និទ្ធស្នាលជាមួយប្រជាជន យល់ប្រជាជន ជឿជាក់ប្រជាជន
ក្ដាប់ជាប់បានបំណងប្រាថ្នាករបស់ប្រជាជននិងចេះឆ្លៀតប្រើប្រាស់បញ្ញារបស់
ប្រជាជនដើម្បីរួមវិភាគទានសំរាប់បក្សទៀតផង៕