ពិធីប្រគល់រង្វាន់នៃការប្រឡងនិពន្ធបទចម្រៀង IPU ១៣២

Chia sẻ
(VOVworld) - នាយប់ថ្ងៃទី១ មីនា នៅរដ្ឋធានីហាណូយ
 វិទ្យុសម្លេងវៀតណាម បានសហការជាមួយអនុគណៈ
កម្មាធិការព័ត៏មានឃោសនាមហាសន្និបាតលើកទី
១៣២នៃសហភាពអន្តរសភាពិភពលោក(ហៅកាត់ថា
IPU ១៣២) រៀបចំពិធី ប្រគល់រង្វាន់នៃការប្រឡងនិពន្ធបទចម្រៀងស្វាគមន៍ IPU ១៣២។
(VOVworld) - នាយប់ថ្ងៃទី១ មីនា នៅរដ្ឋធានីហាណូយ វិទ្យុសម្លេងវៀតណាម បាន
សហការជាមួយអនុគណៈកម្មាធិការព័ត៏មានឃោសនាមហាសន្និបាតលើកទី១៣២
នៃសហភាពអន្តរសភាពិភពលោក(ហៅកាត់ថា IPU ១៣២) រៀបចំពិធីប្រគល់រង្វាន់
នៃការប្រឡងនិពន្ធបទចម្រៀងស្វាគមន៍ IPU ១៣២។សមាជិក ការិយាល័យនយោ
បាយ និងជាអនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ប្រធានគណៈ
ចាត់តាំង IPU ១៣២ បានចូលរួមពិធីនេះ។ត្រូវបាន បំផុសពីខែធ្នូ ឆ្នាំ២០១៤​ដល់ខែ
 មករា ឆ្នាំ២០១៥ គណៈចាត់តាំងទទួលបានវណ្ណ កម្មចំនួន១៥០ ដែលតម្កើង
សន្តិភាព​ កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍ វប្បធម៌និងមនុស្សវៀតណាម។រង្វាន់លំដាប់ថ្នាក់ទី១ត្រូវបានប្រគល់ជូនតន្រ្តីករ  Doan Nho ដោយបទចម្រៀង
“កសាងឋានសួរត៍លើភពផែនដីដ៏សុខសាន្តត្រាណ ”។នេះក៏ជាបទបម្រៀងជា
ផ្លូវការនៃ IPU ១៣២ផងដែរ។ថ្លែងមតិនៅពិធីប្រគល់ រង្វាន់ អគ្គនាយកវិទ្យុ
សម្លេងវៀតណាមលោក Nguyen Dang Tien បានលើក ច្បាស់ថា៖
ពិធីប្រគល់រង្វាន់នៃការប្រឡងនិពន្ធបទចម្រៀង IPU ១៣២ - ảnh 1
គណៈចាត់តាំងប្រគល់រង្វាន់លំដាប់ថ្នាក់ទី១ជូនតន្ត្រីករ Doan Nho

“ការប្រឡងនិពន្ធបទចម្រៀងស្វាគមន៍ IPU ១៣២ ត្រូវបានបំផុសឡើងយ៉ាង
ទូលំ ទូលាយនៅទូទាំងប្រទេស និងទទួលបានការយកចិត្តទុកដាក់និងចូលរួម
យ៉ាង សកម្មរបស់តន្រ្តីករ សិល្បករជាច្រើនកុះករ។បណ្ដាបទចម្រៀងមាន
គុណភាព សិល្បៈល្អ។វាបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះត្រង់ ស្និតស្នាល
សម្រស់ស្អាត របស់ទឹកដីនិងមនុស្សវៀតណាមចំពោះមិត្តភក្ដិអន្តរជាតិ”។
IPU ១៣២ នឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ មីនា ដល់ទី១ មេសា ខាង
មុខ នេះ នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់តំណាងជាង
១៣០០នាក់ មកពីប្រទេសចំនួន១៦០លើពិភពលោក៕

ប្រតិកម្មទៅវិញ