ពានរង្វាន់លើកនេះទទួលបានការចូលរួមរបស់វណ្ណកម្មប្រមាណ៦ពាន់របស់បណ្ដាបុគ្គលនិងសមូហភាពទាំងក្នុងនិងក្រៅប្រទេស។ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម ប្រធានក្រុមប្រឹក្សាទ្រឹស្ដី ទិតៀន ផ្នែកអក្សរសាស្ត្រសិល្បៈមជ្ឈឹម អនុប្រធានគណៈកម្មការដឹកនាំពានរង្វាន់បានឲ្យដឹងថា៖
“នេះមិនមែនជាប្រធានបទថ្មីនោះទេ ដោយសារយើងមានប្រធានបទនេះ ក្នុងអំឡុងពេល១៥ឆ្នាំមកហើយ។ ប៉ុន្តែ ត្រូវមានចំណុចថ្មីក្នុងវិធីអភិក្រម ក្នុងការក្រឡែកមើល ការវាយតម្លៃថា បណ្ដាអង្គភាពនិងបុគ្គលនានាបាន សិក្សារៀនសូត្រនិងធ្វើតាមគំរូលោកប្រធានយ៉ាងដូចម្ដេច ជាពិសេសគឺការ ធ្វើតម្រាប់តាមនោះរបស់ពួកគេត្រូវបានរីកសាយភាយក្នុងសង្គមយ៉ាងដូចម្ដេច។ តើការសិក្សារៀនសូត្រនិងធ្វើតម្រាប់តាមគំរូលោកប្រធានហូជីមិញ ក្លាយទៅជាចលនា សកម្មភាពនយោបាយនិងវប្បធម៌ដោយមានលក្ខណៈ ស្ម័គ្រចិត្ត ម្ចាស់ការនិងបន្តបន្ទាប់ដែរឬទេ ហើយវណ្ណកម្មនោះនាំមកនូវ ប្រសិទ្ធភាពសម្រាប់សង្គមយ៉ាងដូចម្ដេច”៕