ពិធីប្រគល់ពានរង្វាន់នារីវៀតណាម

Chia sẻ
(VOVWORLD) - សមូហភាពចំនួន ៧ និងបុគ្គលឆ្នើមចំនួន ១៩ នាក់ លើគ្រប់វិស័យទទួលបានពានរង្វាន់។ ទាំងអស់នេះគឺជានារីវៀតណាមឆ្នើមក្នុងដំណាក់កាលថ្មី ដែលតែងតែជក់ចិត្ត ច្នៃប្រឌិត រស់នៅប្រកបដោយមានការទទួលខុសត្រូវជាមួយគ្រួសារ សង្គម និងសហគមន៍។
ពិធីប្រគល់ពានរង្វាន់នារីវៀតណាម - ảnh 1ពិធីប្រគល់ពានរង្វាន់នារីវៀតណាម (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍នារីវៀតណាមបានរៀបចំពិធីប្រគល់ពានរង្វាន់នារីវៀតណាមឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ នេះគឺជាពានរង្វាន់ប្រចាំឆ្នាំដើម្បីកត់សម្គាល់ការរួមវិភាគទានទេពកោសល្យ ការច្នៃប្រឌិតរបស់នារីវៀតណាមលើគ្រប់វិស័យ។

សមូហភាពចំនួន ៧ និងបុគ្គលឆ្នើមចំនួន ១៩ នាក់ លើគ្រប់វិស័យទទួលបានពានរង្វាន់។ ទាំងអស់នេះគឺជានារីវៀតណាមឆ្នើមក្នុងដំណាក់កាលថ្មី ដែលតែងតែជក់ចិត្ត ច្នៃប្រឌិត រស់នៅប្រកបដោយមានការទទួលខុសត្រូវជាមួយគ្រួសារ សង្គម និងសហគមន៍។ លោកស្រី Bui Thi An ប្រធានសមាគមបញ្ញវន្តនារីទីក្រុងហាណូយ ដែលជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោមបុគ្គលឆ្នើមទាំង ១៩ នាក់ដែលទទួលបានពានរង្វាន់បានចែករំលែកថា៖

“លើវិស័យសមភាពយេនឌ័រ ខ្ញុំមានមោទនភាពដែលបានចូលរួមវិភាគទាន ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។ សេចក្ដីសម្រេចចិត្តមួយចំនួនទាក់ទងនឹងនារីតាមរយៈសម្លេងរបស់យើងខ្ញុំគឺត្រូវបានដោះស្រាយ។ នាងខ្ញុំមានគោលបំណងបន្តរួមវិភាគទានលើវិស័យសមភាពយេនឌ័រ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងបងប្អូននារីជនជាតិភាគតិចផងដែរ”។

លើកសរសើរសមូហភាព និងបុគ្គលដែលទទួលបានពានរង្វាន់ ឆ្នាំ២០២២ និងឆ្នាំ២០២៣ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានអះអាងថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍនារី សំដៅពង្រីកទេពកោសល្យ បញ្ញា និងតួនាតីរបស់នារីផងដែរ៕

ប្រតិកម្មទៅវិញ