ពិធីប្រគល់ពានរង្វាន់ VinFuture លើកដំបូងនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២០ ខែមករា

Chia sẻ
(VOVWORLD) - ពានរង្វាន់ VinFuture មានគោលបំណងផ្តល់កិត្តិយសដល់ស្នាដៃវិទ្យាសាស្ត្រឆ្នើម ដែលអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវភាពរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។ 
ពិធីប្រគល់ពានរង្វាន់ VinFuture លើកដំបូងនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២០ ខែមករា - ảnh 1កម្មវិធី "ផ្លាស់ប្តូរជាមួយក្រុមប្រឹក្សាពានរង្វាន់ ក្រុមប្រឹក្សាបឋម VinFuture"  (រូបថត៖ VOV)

ពិធីប្រគល់ពានរង្វាន់ VinFuture លើកដំបូងនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២០ ខែមករា ដែលមានតម្លៃរង្វាន់រហូតដល់ ៣ លានដុល្លារអាមេរិក។ ពានរង្វាន់ VinFuture មានគោលបំណងផ្តល់កិត្តិយសដល់ស្នាដៃវិទ្យាសាស្ត្រឆ្នើម ដែលអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវភាពរបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។ ក្នុងពិធីជួបប្រាស្រ័យជាមួយក្រុមប្រឹក្សាពានរង្វាន់និងក្រុមប្រឹក្សាបឋមនៃពានរង្វាន់ VinFuture នារសៀលថ្ងៃទី១៨ ខែមករា គណៈកម្មាធិការរៀបចំបានឲ្យដឹងថា៖ ក្នុងចំណោមស្នាដៃចុះឈ្មោះជាង ១២០០ ដែលមានគម្រោងចំនួន ៥៩៩ ចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ VinFuture មានគម្រោងជិត ១០០ របស់អ្នកវិទ្យាសាស្ត្រដែលស្ថិតក្នុងកំពូល ២% នៃអ្នកវិទ្យាសាស្ត្រ ត្រូវបានលើកឡើងច្រើនបំផុតរបស់ពិភពលោក។ អ្នកវិទ្យាសាស្ត្រជាស្ត្រីក៏មានវត្តមានគួរឱ្យចាប់អារម្មណ៍ជាមួយនឹង អាត្រាចំនួន ៣៤,៣% នៃចំនួនបេក្ខជនសរុប។ សាស្ត្រាចារ្យ Nguyen Thuc Quyen (សាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក) សហប្រធានក្រុមប្រឹក្សាបឋមនៃរង្វាន់ VinFuture បានសង្កត់ធ្ងន់ថា៖ “ពានរង្វាន់ VinFuture គឺពិសេសណាស់នៅពេលដែលមានពានរង្វាន់សម្រាប់ស្ត្រីផ្នែកវិទ្យាសាស្ត្រ។ នោះហើយជាប្រការដែលបង្ហាញឲ្យពិភពលោកប្រមើលមើល និងបញ្ចុះបញ្ចូលស្ត្រីកាន់តែច្រើនឱ្យធ្វើវិទ្យាសាស្ត្រ។ បេក្ខភាពនារីឆ្នាំនេះគឺពូកែណាស់។ ខ្ញុំសង្ឃឹមថា នឹងមានស្ត្រីជាច្រើនក្នុងពិភពលោករួមទាំងវៀតណាម នឹងទទួលបានការលើកតម្កើងនាពេលខាងមុខនេះ”។

ពានរង្វាន់ VinFuture មានការចូលរួមពីអ្នកវិទ្យាសាស្ត្រមកពី ៦០ ប្រទេសក្នុងទ្វីបចំនួន ៦ ដែលក្នុងនោះអ្នកវិទ្យាសាស្ត្រវៀតណាមបានចូលរួមជាមួយ ១៧គម្រោង។ លោកស្រី Le Mai Lan អនុប្រធានក្រុមប្រឹក្សាភិបាលរបស់ Vingroup ជាអង្គភាពរៀបចំពានរង្វាន់បានឲ្យដឹងថា៖  “យើងបានមើលឃើញពីជំងឺរាតត្បាតកូវីដ យើងអាចឃើញថា ប្រទេសដែលមានប្រវត្តិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿន មានការវិនិយោគច្រើនលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងមានគុណសម្បត្តិប្រកួតប្រជែងនិងឱកាសឈ្នះច្រើន។ នៅទូទាំងពិភពលោក វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគឺជាបញ្ហាដ៏ឆ្លាតវៃបំផុតនិងយូរអង្វែងបំផុតដែលយើងធ្វើតាមដើម្បីបង្កើតការផ្លាស់ប្តូរដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា។ ការរៀបចំពានរង្វាន់នេះគឺជាផ្នែកមួយនៃដំណើរនាំមកនូវប្រការល្អប្រសើរបំផុតសម្រាប់ជីវភាពប្រចាំថ្ងៃ”។

សូមគូសបញ្ជាក់ថា ពានរង្វាន់ VinFuture មិនត្រឹមតែរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើផែនទីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាស្ពានមួយរវាងសហគមន៍វិទ្យាសាស្ត្រក្នុងប្រទេសនិងអ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅវៀតណាម៕

ប្រតិកម្មទៅវិញ