ប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញជាអធិបតី ពិធីបើកឲ្យដំណើរការវិមានមិត្តភាពវៀតណាម-ចិន |
វិមានមិត្តភាពវៀតណាម-ចិន ជាសំណងនៃចំណងសាមគ្គីភាពវៀត ណាម-ចិន។ ក្រោយពីបានបើកឲ្យដំណើរការ វិមាននេះនឹងជាទីតាំងសម្រាប់រៀបចំបណ្តាសកម្មភាពជួបប្រាស្រ័យវប្បធម៌ ការជួបប្រាស្រ័យប្រជាជន រៀបចំសន្និសីទនិងសិក្ខាសាលានានាផងដែរ។
នៅក្នុងពិធីនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និង ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបប្រាស្រ័យជាមួយតំណាងចូលរួមវេទិកាប្រជាជនវៀតណាម-ចិន និង បញ្ញាវ័ន្តមួយចំនួនដែលមានការរួមចំណែកសកម្មទៅក្នុងទំនាក់ទំនងនៃប្រ ទេសទាំងពីរ៕