លោកវរសេនីយ៍ឯក Duong Duc Thuan កំពុងណែនាំអំពីសៀវភៅការពារប្រទេសវៀតណាមឆ្នាំ ២០១៩ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ ភារៈធារីស្តីទីវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Trinh The Hung បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនឹងបង្កើតការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងបណ្តាប្រទេសនានា ដោយសង្ឃឹមថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងអាល់ហ្សេរីនឹងត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងក្លាថែមទៀត ព្រមទាំងបង្កើតលក្ខណៈងាយស្រួល ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តតែល្អប្រសើរនាពេលអនាគតផងដែរ៕