ពិធីប្រកាសការនាំចេញអង្ករក្រអូបជាលើកដំបូងទៅកាន់អឺរ៉ុប |
នាព្រឹកថ្ងៃទី ២២ ខែកញ្ញា នៅខេត្ត An Giang ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang រៀបចំពិធីប្រកាសការនាំចេញអង្ករក្រអូបលើកដំបូងទៅកាន់អឺរ៉ុបតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) ។ អង្ករក្រអូបលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុបរបស់សម្ព័ន្ធក្រុមហ៊ុន Loc Troi ដែលមានបរិមាណជិត ១៣០ តោននឹងត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុបជាផ្លូវការនៅចុងខែកញ្ញានេះ។ សូមបញ្ជាក់ដែរថាអត្រាពន្ធអនុគ្រោះរបស់ EVFTA គឺជាប្រៀបខ្លាំងក្នុងការប្រកួតប្រជែងដ៏ធំធេងអំពីការនាំចេញផលិតផលកសិកម្មនិយាយរួម និងមុខទំនិញអង្ករ ទៅកាន់ EU និយាយដោយឡែក៕