ពិធីបុណ្យម្ហូបអាហារតាមដងវិថីវៀតណាមនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី

Chia sẻ
(VOVWORLD) -ក្នុងរយៈពេលពីថ្ងៃទី២២ដល់ថ្ងៃទី២៤កញ្ញា នៅមជ្ឈមណ្ឌល “ហាណូយ-ម៉ូស្គ” (រុស្ស៊ី) ពិធីបុណ្យម្ហូបអាហារតាមដង វិថីវៀតណាមបានរៀបចំឡើងជាលើកដំបូង ទាក់ទាញការចូលរួមរបស់ភ្ញៀវរុស្ស៊ីនិង វៀតណាមមកទស្សនាជាច្រើនកុះករ។ 


ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅ ចំទៅនឹងឱកាសរំលឹកខួបលើកទី ១.១១៥ទិវាបង្កើតប្រទេសរុស្ស៊ី។ ម្ហូប អាហារបានតាំងបង្ហាញនិងលក់នៅទីនេះជាមុខម្ហូបពេញនិយមនៅវៀតណាម រួមមាន នំបុ័ង នុំ Cuon នុំបញ្ចុកសាច់គោហ្វេ នុំសំពះព្រះខែ បង្អែមនិងផ្លែឈើច្រើនប្រភេទ។ អតិថិជន រុស្ស៊ីមានការជក់ចិត្តជាមួយរស់ជាតិរបស់ម្ហូបវៀតណាម។ នេះជាឱកាស សម្រាប់ផ្សព្វផ្សាយដល់អតិថិជនរុស្ស៊ីអំពីម្ហូបវៀតណាម ជួយឲ្យគេយល់ច្បាស់អំពី លក្ខណៈវប្បធម៌ ទឹកដីនិងមនុស្សវៀតណាម៕


ប្រតិកម្មទៅវិញ