ពិធីបុណ្យមាឃបូជានិទាឃៈរដូវនៅបណ្ដាប្រទេសលើពិភពលោក។

Theo VOV -
Chia sẻ
VOV-នាថ្ងៃទី២៤កុម្ភៈ (ពោលគឺថ្ងៃទី១៥កើតខែទីមួយ
តាមច័ន្ទកតិ) ស្ថានទូតវៀតណាម​ប្រចាំ​នៅសហព័ន្ធ
រុស្ស៊ីបានសហការជាមួយសមាគមអក្សរសាស្ត្រ
សិល្បៈវៀត​ណាម​ប្រចាំនៅរុស្ស៊ីរៀបចំពិធីបុណ្យ
មាឃបូជានិទាឃរដូវលើកទី១៥។

        VOV-នាថ្ងៃទី២៤កុម្ភៈ (ពោលគឺថ្ងៃទី១៥កើតខែទីមួយតាមច័ន្ទកតិ) ស្ថានទូត
វៀតណាម​ប្រចាំ​នៅសហព័ន្ធរុស្ស៊ីបានសហការជាមួយសមាគមអក្សរសាស្ត្រ
សិល្បៈវៀត​ណាម​ប្រចាំនៅរុស្ស៊ីរៀបចំពិធីបុណ្យមាឃបូជានិទាឃរដូវលើកទី
១៥។ ថ្លែងមតិបើក​ពិធីបុណ្យ លោកស្រី Pham Thi Ngoc Bich អគ្គទីប្រឹក្សាស្ថានទូត
វៀតណាមប្រចាំ​នៅសហព័ន្ធរុស្ស៊ីបានសង្កត់ធ្ងន់ថា៖

        “ការដែលយើងរក្សារៀបចំពិធីបុណ្យមាឃបូជានិទាឃរដូវជាប្រចាំឆ្នាំគឺ​ជា
ប្រការថ្លៃថ្លាណាស់។ ខ្ញុំវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់សមាគម
អក្សរសាស្ត្រ​សិល្បៈនិងមិត្តស្រឡាញ់កំណាព្យក្នុងការរៀបចំរាត្រីកំណាព្យមួយ ពោពេញទៅដោយអត្តសញ្ញាណវប្បធម៍វៀតណាមទោះបីយើងកំពុងរស់នៅ​ឆ្ងាយពីមាតុប្រទេសក្តី។”

ពិធីបុណ្យមាឃបូជានិទាឃៈរដូវនៅបណ្ដាប្រទេសលើពិភពលោក។ - ảnh 1
ពិធីបុណ្យមាឃបូជានិទាឃរដូវលើកទី១៥នៅសហព័ន្ធរុស្ស៊ី

        បុណ្យតេត Nguyen Tieu​ក៏បានរៀបចំនៅរដ្ឋធានីប៉ារីស្ត ទីក្រុង​ Villebon sur
Yvette ជាយក្រុងប៉ារីស្តបារាំងផងដែរ។

        ក្នុងពេលនោះនាថ្ងៃទី២៣កុម្ភៈនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Dong Xuan នៅ​
រដ្ឋធានី​ Berlin អាល្លឺម៉ង់ ក្លឹបកំណាព្យ Berlin បានរៀបចំពិធីបុណ្យមាឃបូជា
និទាឃៈរដូវលើកទី៤ជាមួយការចូលរួមរបស់កវី អ្នកស្រលាញ់កំណាព្យជាច្រើន
កុះករ​មក​ពីដំបន់ជាច្រើនរបស់ប្រទេសអាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ