ពិធីបុណ្យផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu ឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - នេះជាព្រឹត្តិការណ៍នយោបាយ វប្បធម៌ ទេសចរណ៍ដោយ មានទ្រង់ទ្រាយធំនៃខេត្ត Quang Ninh ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ។

នាយប់ថ្ងៃទី៩ ខែមីនា ពិធីបុណ្យផ្កាសាគូរ៉ា-ផ្កាអង្គាសីល Yen Tu ឆ្នាំ២០១៩ ក្រោមប្រធានបទ “សហប្រតិបត្តិការនិងអភិវឌ្ឍន៍-គោលដៅនៃជោគជ័យ” បាន ប្រារព្ធឡើងនៅមជ្ឈមណ្ឌលវប្បធម៌ Truc Lam Yen Tu ខេត្ត Quang Ninh ភាគ ខាងជើងវៀតណាម។ នេះជាព្រឹត្តិការណ៍នយោបាយ វប្បធម៌ ទេសចរណ៍ដោយ មានទ្រង់ទ្រាយធំនៃខេត្ត Quang Ninh ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ។

        នៅពិធីបុណ្យឆ្នាំនេះ ផ្កាអង្គាសីលចំនួន២០០ដើម ផ្កាសាគូរ៉ាចំនួន១០០ដើម រួមជាមួយផ្កាគ្រប់ប្រភេទរាប់ពាន់ដើមផ្សេងទៀត បានរីកស្គុះស្គាយបង្ហាញនូវ ភាពស្រស់ស្អាតយ៉ាងត្រចះត្រចង់ក្នុងអាកាសធាតុរងារនៃព្រៃភ្នំ Yen Tu។ នៅ ក្នុងក្របខ័ណ្ឌពិធីបុណ្យនេះ គណៈចាត់តាំងក៏បានរៀបចំសកម្មភាពជួបប្រា ស្រ័យវប្បធម៌ ការលេងល្បែងកំសាន្តប្រជាប្រិយ ការតាំងពិព័រណ៍និងឧទ្ទេសនាម អំពីផលិតផលពិសេសមួយចំនួននៃខេត្ត Quang Ninh និងប្រទេសជប៉ុន ក៏ដូចជា សកម្មភាពទស្សនាភ្នំ Yen Tu និងគោលដៅទេសចរណ៍ផ្សេងៗទៀតផងដែរ។ លោក Nguyen Manh Ha ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង Uong Bi ខេត្ត Quang Ninh បានអោយដឹងថា៖

        “ពិធីបុណ្យនេះគឺសំដៅបង្កើនការផ្សព្វផ្សាយអំពីរូបភាព សក្ដានុភាពនិង ឧត្តមភាពនៃខេត្ត Quang Ninh និយាយរួមនិងទីក្រុង Uong Bi និយាយដោយ ឡែក ដើម្បីទាក់ទាញការវិនិយោគអភិវឌ្ឍក៏ដូចជាភ្ញៀវទេសចរជប៉ុនផងដែរ។ យើងខ្ញុំក៏បានប្រគល់និមិត្តសញ្ញាមែកផ្កាអង្គាសីល Yen Tu ជូនដៃគូជប៉ុន ជាមួយ គោលបំណងចង់ពង្រីកកិច្ចសហប្រតិបតិ្តការអោយកាន់តែស្អិតរមួតនិងប្រកប ដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃរវាងភាគីទាំងពីរ”៕

ប្រតិកម្មទៅវិញ