ទិដ្ឋភាពនៃពិធីបុណ្យនេះ (រូបថត៖ VNA) |
ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងដើម្បីជម្រុញថែមទៀតនូវការ យល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាម និងបណ្តាប្រទេសជិតខាង ព្រមទាំងបង្កើនការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយ ឡែក ជាមួយនឹងប្រទេសដទៃទៀតដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ដំណើរការនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗផងដែរ។
គួរបញ្ជាក់ថាប្រទេសវៀតណាម - កម្ពុជា - ឡាវ - មីយ៉ានម៉ា - ថៃមានកិច្ចសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំមក ហើយប្រជាជននៃប្រទេសទាំង ៥ កំពុងតែខិតខំប្រឹងប្រែងរួមគ្នាដើម្បី កសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងវិបុលភាពផងដែរ៕