មនុស្សជាច្រើនទៅទស្សនាពិព័រណ៍នេះ (រូបថត៖ TTXVN) |
ដោយមានរូបថតឯកសារនិងរូបថត សិល្បៈចំនួន២០០ផ្ទាំង ពិព័រណ៍បានឧទ្ទេសនាមដល់ប្រជាជននិងភ្ញៀវទេសចរ អំពីការប្រយុទ្ធប្រវត្តិសាស្ត្រនានានៅទីក្រុង Buon Ma Thuot រឿងដំណាលនិង អនុស្សាវរីយ៍របស់មនុស្សដែលបានចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធរំដោះ Buon Ma Thuot ផ្ទាំងគំនូរសេដ្ឋកិច្ចសង្គមនៃខេត្ត Dak Lak ក្រោយរយៈពេល៤៤ ឆ្នាំ ហើយផែនការអភិវឌ្ឍរបស់ខេត្តដល់ឆ្នាំ២០២០ តម្រង់ទិសដល់ឆ្នាំ២០៣០ ក៏ដូចជាផលិតផលកសិ-រុក្ខ-ឧស្សាហកម្មជាមុខព្រួញនិងសក្ដានុពលរបស់ខេត្ត ផងដែរ។
នាព្រឹកថ្ងៃដដែល នៅសារមន្ទីរពិភពកាហ្វេ នៅទីក្រុង Buon Ma Thuot ក៏ បានប្រារព្ធឡើងពិព័រណ៍ “ប្រវត្តិសាស្ត្រកាហ្វេពិភពលោក”។ វត្ថុតាងនិងរូបថត ចំនួន១ហ្មឺន ត្រូវបានតាំងបង្ហាញនៅពិព័រណ៍នេះ សំដៅបង្កើតឡើងវិញនិងលើក តម្កើងប្រវត្តិសាស្ត្រកាហ្វេក្នុងដំណើរការអភិវឌ្ឍរបស់ពិភពលោក៕