ពិធីបុណ្យ Carnival Hoa Binh ឆ្នាំ ២០២២​

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែកក្កដា តាមបណ្ដោយផ្លូវ Chi Lang ទៅកាន់ទីលាន Hoa Binh ពិធីបុណ្យ Carnival Hoa Binh ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅយ៉ាងគគ្រឹកគគ្រេង ដោយបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ពិធីបុណ្យ Carnival  Hoa Binh ឆ្នាំ ២០២២​ - ảnh 1ក្បួនដង្ហែរតាមដងវិថីនៃពិធីបុណ្យ Carnival  Hoa Binh ឆ្នាំ ២០២២។ (រូបថត៖ baohoabinh.com.vn)

កម្មវិធីដង្ហែរក្បួនមានរថយន្តចំនួន ៦ គ្រឿង ដែលនៅលើរថយន្តនីមួយៗមានតារាសម្ដែងប្រមាណពី ១០-១២ នាក់ សម្ដែងរបាំតាមដងវិថីជាហូរហែ។ ក្បួនដង្ហែតាមដងផ្លូវ បានបង្ហាញឡើងវិញនូវពិធីបុណ្យប្រពៃណី និងល្បែងប្រជាប្រិយរបស់ជនជាតិធំៗចំនួន ៦ ដែលរស់នៅខេត្ត Hoa Binh; ទន្ទឹមនឹងនោះ បានបង្ហាញពីរបាំប្រជាប្រិយទំនើបរបស់ប្រទេសនានានៅលើពិភពលោក។ ក្បួនដង្ហែរនេះ មានការចូលរួមពីសិល្បករនិងតារាសម្តែងក្នុងស្រុក និងបរទេសដែលមកពីប្រទេសជាច្រើន ដូចជាអ៊ុយក្រែន គុយបា បេឡារុស្ស អ៊ូសបេគីស្ថាន កូឡុំប៊ី និងអាហ្សង់ទីន៕

 

ប្រតិកម្មទៅវិញ