ពិធីបង្ហូតទង់របស់ប្រតិភូកីឡាចំនួន ១១ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (Sea Games 31) (រូបថត៖ VOV) |
ពិធីបង្ហូតទង់ជាតិត្រូវបានរៀបចំឡើងដោយគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម និងត្រូវបានប្រារព្ធធ្វើឡើងដើម្បីបង្ហាញពីវត្តមានរបស់ប្រទេសនានា និងស្វាគមន៍គណៈប្រតិភូកីឡាដែលមកចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅវៀតណាម។ ទង់នៃប្រទេសនីមួយៗត្រូវបានបង្ហូតអមជាមួយភ្លេងជាតិ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ តំណាងប្រទេសនីមួយៗដែលចូលរួមពិធីបង្ហូតទង់ជាតិមានសមាជិកចំនួន ៣១ រូប ដែលជាតំណាងស្ថានទូតថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ កម្ពុជា ទីម័រឡេស្ទ័រ ប្រ៊ុយណេ មីយ៉ាន់ម៉ា និងប្រទេសម្ចាស់ផ្ទះវៀតណាម។
ថ្លែងមតិនៅទីនេះ លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថា៖ ពិធីបង្ហូតទង់ជាតិស៊ីហ្គេមលើកទី៣១ បង្កើតបរិយាកាសមិត្តភាព និងសាមគ្គីភាពនៃប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។
“នេះជាលើកទីពីរដែលវៀតណាមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ការទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមគឺទាំងអត្ថប្រយោជន៍ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមចំពោះតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឱ្យព្រឹត្តិការណ៍កីឡាភាគច្រើនផ្លាស់ប្តូរផែនការរៀបចំ របស់ខ្លួន រួមទាំងកីឡាស៊ីហ្គេមលើកទី ៣១ ផងដែរ។ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការប្រកាសព្រឹត្តិការណ៍ស្វាគមន៍គណៈប្រតិភូនៅទីក្រុងហាណូយ។ ទោះបីជានៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែ ដោយមានការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ការលើកទឹកចិត្តរបស់ប្រជាជនវៀតណាម និងការគាំទ្រយ៉ាងស្វាហាប់របស់ប្រទេសអាស៊ីអាគ្នេយ៍ទាំង ១១ ... យើងមានជំនឿជឿជាក់ និងការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមប្រកបដោយជោគជ័យនិងសុវត្ថិភាព”។
ក្នុងពិធីបង្ហូតទង់លើកនេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់តំណាងគណៈប្រតិភូដែលចូលរួមផងដែរ។
សូមគូសបញ្ជាក់ថា ស៊ីហ្គេមលើកទី ៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ឧសភា។ ពិធីបើកបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ប៉ុន្តែវិញ្ញាសាខ្លះចាប់ផ្ដើមប្រកួត ពីថ្ងៃទី៦ ខែឧសភា៕