ពិធីបើកសម្ពោធសារមន្ទីវប្បធម៌ជនជាតិនៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍

Chia sẻ

(VOVworld) – នារសៀលថ្ងៃទី​៣០ វិច្ឆិកា ពិធីបើក
សម្ពោធសារមន្ទីវប្បធម៌ ជនជាតិនៃបណ្ដាប្រទេស
នៅអាស៊ី-អាគ្នេយ៍បានប្រារព្វឡើងនៅសារមន្ទីជនជាតិ
វិទ្យាវៀតណាមនៅទីក្រុងហាណូយ។ 

ពិធីបើកសម្ពោធសារមន្ទីវប្បធម៌ជនជាតិនៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍ - ảnh 1
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក   Vu Duc Dam ចូលរួមពិធីបើកសម្ពោធសារមន្ទីវប្បធម៌ ជនជាតិនៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍​ (Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី​៣០ វិច្ឆិកា ពិធីបើកសម្ពោធសារមន្ទីវប្បធម៌ជនជាតិ
នៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍បានប្រារព្វឡើងនៅសារមន្ទីជនជាតិវិទ្យាវៀត
ណាមនៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក  Vu Duc Dam បានឲ្យ​ដឹង​​ថា៖ ទោះបីជាមានទ្រង់ទ្រាយតូចក្តី ប៉ុន្តែ សារមន្ទី
វប្បធម៌ជនជាតិនៃបណ្ដាប្រទេសនៅអាស៊ី-អាគ្នេយ៍នឹងជាទីកន្លែងជួបប្រាស្រ័យ
វប្បធម៌មិនត្រឹមតែរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ប៉ុណ្ណោះទេថែមទាំង
រវាងបណ្ដាខឿនវប្បធម៌ផ្សេងៗទៀតក្នុងតំបន់និងលើសកលលោក ទៀតផង។ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសារៈមន្ទីជនជាតិវិទ្យាវៀតណាមបន្តសុក្រិដនិង
អភិវឌ្ឍន៍សារៈមន្ទីវប្បធម៌នៃបណ្ដាជនជាតិនៅអាស៊ី-អាគ្នេយ៍ដោយ ឥតឈប់ឈរ
ព្រមទាំង មានការផ្តើមគំនិត សកម្មភាពជាក់ស្តែង ដើម្បីជួយ ប្រជាជនវៀតណាម
យល់បន្ថែមអំពីវប្បធម៌ជនជាតិ។ សារៈមន្ទីនេះនឹងចាប់ផ្តើម សកម្មភាពចាប់ពីថ្ងៃ
ទី ១ ធ្នូ ឆ្នាំ ២០១៣៕


ប្រតិកម្មទៅវិញ