អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Catherine Wong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅ វៀតណាមបានលើកឡើងថា៖ មុននេះមជ្ឈមណ្ឌលសហប្រតិបត្តិការវៀតណាម - សិង្ហបុរីគឺមជ្ឈមណ្ឌលបណ្តុះបណ្តាលវៀតណាម - សឹង្ហបុរីដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ។ រហូតមកដល់ពេលនេះ មន្ត្រីវៀតណាមជាង ១០ម៉ឺននាក់បានចូលរួមបណ្តាវគ្គសិក្សានៅមជ្ឈមណ្ឌលនេះ ក្រោមប្រធានបទជាច្រើនដ៏សម្បូរបែប។ លោកស្រីឯកអគ្គរដ្ឋទូតបានសង្ឃឹមថា មជ្ឈមណ្ឌលសហប្រតិបត្តិការវៀតណាម - សិង្ហបូរីអាចនាំមកនូបគ្រឹះស្ថានរឹងមាំមួយនិងដៃគូឧបត្ថម្ភការអភិវឌ្ឍ ជាមួយស្ថាប័ន អង្គការ និងបុគ្គលល្បីឈ្មោះ ដូចជា នាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មសិង្ហបុរី; មូលនិធិអន្តរជាតិសិង្ហបុរី; កាកបាទក្រហមសិង្ហបូរី និងមូលនិធិ Temasek ជាដើម៕