ពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានរវាងកំលាំងប៉ូលីសវៀតណាមនិងកូរ៉េខាងត្បូង

Chia sẻ
(VOVworld) – នាពេលថ្មីៗនេះ នៅរដ្ឋធានី Seoul ស្ថាប័ន
ប៉ូលីសជាតិកូរ៉េខាង ត្បូងបានរៀបចំពិធីបើកសម្ពោធន៍
ការិយាល័យទំនាក់ទំនងព័ត៌មានវៀតណាម (Vietnamese
Desk)។ 
ពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានរវាងកំលាំងប៉ូលីសវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1
ពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានរវាងកំលាំងប៉ូលីសវៀតណាមនិងកូរ៉េខាងត្បូង (Image: VNA)


(VOVworld) – នាពេលថ្មីៗនេះ នៅរដ្ឋធានី Seoul ស្ថាប័នប៉ូលីសជាតិកូរ៉េខាង
ត្បូងបានរៀបចំពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានវៀតណាម
(Vietnamese Desk)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េ
ខាងត្បូង លោក Pham Huu Chi បានវាយតំលៃខ្ពស់ចំពោះការបង្កើតនិងដាក់ឲ្យ
ដំណើរការការិយាល័៧ទំនាក់ទំនងព័ត៌មានប៉ូលីសវៀតណាមដែលមិនត្រឹមតែ
បង្កើនទំនាក់ទំនងរវាងស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូងជាមួយក្រសួងនគបាល
វៀតណាម ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ
 រវាងប្រទេសទាំងពីរ។ នាបច្ចុប្បន្ន មានប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួន ១៥ ម៉ឺន
 នាក់កំពុងធ្វើការនៅវៀតណាមនិងប្រជាពលរដ្ឋវៀតណាមចំនួន ១៤ ម៉ឺននាក់
  កំពុងធ្វើការនៅកូរ៉េខាងត្បូង។ ការបង្កើតក្រុមទំនាក់ទំនងព័ត៌មានរវាងកំលាំង
ប៉ូលីសនៃប្រទេសទាំងពីរនេះរួមចំណែកសំខាន់ក្នុងកិច្ចការពារសិទ្ធិនិងផលប្រ
 យោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕​

ប្រតិកម្មទៅវិញ