ពិធីបើកសន្និសីទអភិវឌ្ឍន៍សេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាមឆ្នាំ ២០១៩

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែតុលា សន្និសីទអភិវឌ្ឍន៍សេវាកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យាវៀតណាម ឆ្នាំ ២០១៩ ដោយមានប្រធានបទ“ វៀតណាម - គោលដៅឆ្ពោះទៅការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត” ត្រូវបានបើកនៅទីក្រុងហូជីមិញ។
ពិធីបើកសន្និសីទអភិវឌ្ឍន៍សេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាមឆ្នាំ ២០១៩ - ảnh 1 ពិធីបើកសន្និសីទអភិវឌ្ឍន៍សេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាមឆ្នាំ ២០១៩ (រូបថត៖ TTXVN)

សកម្មភាពត្រូវបានរៀបចំឡើង ដោយមជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ  ក្រុមហ៊ុនផ្នែកទន់ Quang Trung (QTSC) និងសម្ព័ន្ធភាពសហគ្រាសនាំចេញផ្នែកទន់វៀតណាម ( VNITO alliance) ។ ក្នុងពិធីបើកនេះ គណៈកម្មការៀបចំកម្មវិធី ក៏បានប្រកាសអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសម្ព័ន្ធភាពសហគ្រាសនាំចេញផ្នែកទន់វៀតណាមនិងអង្គការអន្តរជាតិចំនួន ៦ ដែលក្នុងនោះមានអង្គភាពចំនួន ៣ មកពីប្រទេសជប៉ុន។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះបានគូសសញ្ញាអំពីកិច្ចសហប្រតិបត្តិការនិងជម្រុញសកម្មភាពពាណិជ្ជកម្មនិងអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ទាំងពីរនេះនិយាយដោយឡែក និងទីផ្សារពិភពលោកនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ