ពិធីបើកវេទិកាកុមារថ្នាក់ជាតិលើកទី ៦ ក្រោមប្រធានបទ“កុមារជាមួយបញ្ហាពាក់ព័ន្ធនឹងកុមារ”

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែសីហា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានរៀបចំឡើងពិធីបើកវេទិកាកុមារថ្នាក់ជាតិលើកទី ៦ ក្រោមប្រធានបទ“ កុមារជាមួយបញ្ហាពាក់ព័ន្ធនឹងកុមារ” ។
ពិធីបើកវេទិកាកុមារថ្នាក់ជាតិលើកទី ៦ ក្រោមប្រធានបទ“កុមារជាមួយបញ្ហាពាក់ព័ន្ធនឹងកុមារ” - ảnh 1 ទិដ្ឋភាពនៃពិធីបើកវេទិកាកុមារថ្នាក់ជាតិលើកទី ៦ាំ (រូបថត៖ dansinh.vn)

ចូលរួមវេទិកាកុមារថ្នាក់ជាតិលើកទី ៦ មានកុមារចំនួន ១៦៩ នាក់ដែលតំណាងឱ្យខេត្តក្រុងចំនួន ៤២ រួមទាំងភូមិកុមារ SOS  មជ្ឈមណ្ឌលស្តារនីតិសម្បទា      សម្រាប់ជនពិការ Thuy An និងក្រុមប្រឹក្សាកុមារខេត្តក្រុងចំនួន ៤ រួមមានទីក្រុង ហាណូយ ហូជីមិញ  Quang Ninh និង Binh Dinh ដែលតំណាងឱ្យកុមារជិត ២៦ លាននាក់នៅទូទាំងប្រទេសវៀតណាមផងដែរ។

នៅក្នុងវេទិកានេះ កុមារទាំងអស់ត្រូវបានផ្តល់ព័ត៌មានស្តីពីការអនុវត្តអនុសាសន៍នានាក្នុងវេទិកាកុមារលើកទី ៥ នាឆ្នាំ ២០១៧ ព្រមទាំងពិភាក្សាអំពីការផ្តល់សារនិងអនុសាសន៍លើខ្លឹមសារនៃការបង្ការនិងរំលោភលើកុមារជាដើម។ បន្ទាប់ពីវេទិកានេះ សារនិងអនុសាសន៍របស់កុមារនឹងត្រូវបានបញ្ជូនទៅកាន់ស្ថាប័នអង្គការសង្គមកិច្ច អ្នកធ្វើគោលនយោបាយ និងអ្នកធ្វើការដើម្បីកុមារផងដែរ៕

ប្រតិកម្មទៅវិញ