ពិធីបើកការ​តាំង​ពិព័រណ៍កសិកម្មអន្តរជាតិវៀតណាមឆ្នាំ២០២២

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុង Can Tho មជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងពិព័រណ៍ Can Tho បានរៀបចំពិធីបើកការតាំងពិព័រណ៍កសិកម្មអន្តរជាតិវៀតណាមឆ្នាំ ២០២២។ 
ពិធីបើកការ​តាំង​ពិព័រណ៍កសិកម្មអន្តរជាតិវៀតណាមឆ្នាំ២០២២ - ảnh 1ទិដ្ឋភាពនៃពិធីបើកការតាំងពិព័រណ៍។ (រូបថត៖ VOV)

ពិព័រណ៍នេះ សំដៅរួមចំណែកជួយឧបត្ថម្ភសហគ្រាសស្តារឡើងវិញសកម្មភាពផលិតកម្ម អាជីវកម្ម ផ្សព្វផ្សាយពាណិជ្ជសញ្ញានិងពង្រឹងការតភ្ជាប់រវាងដៃគូអាជីវកម្មបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

ពិធីបើកការ​តាំង​ពិព័រណ៍កសិកម្មអន្តរជាតិវៀតណាមឆ្នាំ២០២២ - ảnh 2ការតាំងពិព័រណ៍។ (រូបថត៖ VOV)

ការតាំងពិព័រណ៍ឆ្នាំនេះបានទាក់ទាញស្តង់ទំនិញចំនួន ២៥០ ដែលមានក្រុមហ៊ុន និងសហគ្រាសចូលរួមចំនួន ១០០ មកពីបណ្តាខេត្ត-ក្រុងនៅវៀតណាម និងស្តង់កិត្តិយសរបស់ស្ថានអគ្គកុងស៊ុលនៃប្រទេសនានានៅទីក្រុងហូជីមិញ ដូចជាកម្ពុជា ឥណ្ឌា ហ្វីលីពីន ឥណ្ឌូនេស៊ី និងសហគ្រាសអន្តរជាតិមកពី៖ ឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង ចិនជាដើម។

លោក Tran Viet Truong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានមានប្រសាសន៍ថា៖
ពិធីបើកការ​តាំង​ពិព័រណ៍កសិកម្មអន្តរជាតិវៀតណាមឆ្នាំ២០២២ - ảnh 3លោក Tran Viet Truong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho។ (រូបថត៖ VOV)

"នេះជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់មួយ ដើម្បីឧទ្ទេសនាមអំពីការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសផលិតផលបច្ចេកវិទ្យាខ្ពស់ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន បង្កើតឱកាសសម្រាប់ការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងធុរកិច្ចក្នុងមូលដ្ឋាននានា ពង្រឹងការជំរុញពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនឹងនោះ បង្កើតឱកាសសម្រាប់ខេត្ត-ក្រុងនានា ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលរបស់ខ្លួនក្នុងវិស័យកសិកម្ម ដោយឧទ្ទេសនាមផលិតផល បង្កើតច្រកនាំចេញប្រកបដោយនិរន្តរភាព សម្រាប់ផលិតផលកសិកម្ម និងជំរុញកសិកម្មបន្តឈានឡើង អភិវឌ្ឍន៍ប្រកបដោយចីរភាព"។

ក្នុងឱកាសនេះដែរ ទីក្រុង Can Tho ក៏បានរៀបចំពិធីបើកដំណើរការប្រព័ន្ធគ្រប់គ្រងប្រភពដើមទំនិញ ដែលអនុវត្តន៍វេទិកាបច្ចេកវិទ្យាឌីជីថល សម្រាប់ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម។ ការតាំអពិព័រណ៍នេះនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា៕

 

 

ប្រតិកម្មទៅវិញ