|
ពិធីបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ច្រកទ្វារព្រំដែន Hoanh Mo (វៀតណាម)- Fangcheng (ចិន) (VNA) |
(VOVworld) – នាថ្ងៃទី ១៨ មករា គណៈកម្មាធិការខេត្ត Quang Ninh ភាគខាង
ឥសាន្តវៀតណាមបានរៀបចំពិធីបើកការដ្ឋានសងសង់ស្ពានតភ្ជាប់ច្រកទ្វារ
ព្រំដែន Hoanh Mo (វៀតណាម) ជាមួយច្រកទ្វារព្រំដែន Fangcheng របស់ចិន
(តាមភាសាវៀតណាមគឺ Dong Trung)។ ស្ពានពោលខាងលើមានប្រវែង ៣៩
ម៉ែត្រឆ្លងកាត់ទន្លេរវាងប្រទេសទាំងពីរដែលត្រូវបានកសាងតាមគោលការណ៍៖
មិនផ្លាស់ប្តូរខ្សែទឹកហូរ មិនបង្រួញឬជះឥទ្ធិពលដល់ទន្លេនិងមាត់ទន្លេ មិនផ្លាស់
ប្តូរភាពដើមនៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ មិនជះឥទ្ធិពលដល់ការបង្ហូរទឹក
ជំនន់ ការពារបរិស្ថានអេកូឡូស៊ីនៅទន្លេ។ ក្នុងដំណើរការអនុវត្តគំរោងការណ៍
ភាគីទាំងពីរគប្បីធានាឲ្យបានសកម្មភាពនៃច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ
ប្រព្រឹត្តទៅជាធម្មតា៕