ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នៅកម្ពុជា

Chia sẻ
(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ក្រោមប្រធានបទ “សាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម” បានបើកជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែមិថុនា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នៅកម្ពុជា - ảnh 1ទិដ្ឋភាពនៃសន្និសីទ ADMM លើកទី១៦។ រូបថត៖ TTXVN

គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញចូលរួមសន្និសីទនេះ។

នៅក្នុងសន្និសីទ រដ្ឋមន្ត្រី Phan Van Giang បានមានប្រសាសន៍ថា វៀតណាមគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងរៀបចំសន្និសីទ ADMM និង ADMM+ ប្រកបដោយជោគជ័យ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ការរៀបចំប្រកបដោយជោគជ័យនូវសន្និសីទទាំងពីរនេះ បានបង្ហាញពីសាមគ្គីភាព និងឯកភាពក្នុងតំបន់អាស៊ាន។

នៅខាងក្រៅកិច្ចប្រជុំ ADMM លើកទី១៦ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ឡាវ និងកម្ពុជាបានពិភាក្សាអំពីវិធានការពង្រឹងសាមគ្គីភាព រក្សានិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបីនិយាយរួម និងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក៕

 

ប្រតិកម្មទៅវិញ