នាព្រឹកថ្ងៃទី ១២ តុលា នៅទីក្រុងហាណូយ បណ្ណាល័យជាតិវៀតណាម និងអង្គការអន្តរជាតិ Francophonie (OIF) បានបើក “លំហសៀវភៅបារាំង” ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សា និងស្រាវជ្រាវឯកសារជាភាសាបារាំង របស់អ្នកអាននៅរដ្ឋធានី។
“លំហសៀវភៅបារាំង” ដាក់បង្ហាញសៀវភៅប្រហែល៦០០ក្បាល ជាភាសាបារាំងលើវិស័យជាច្រើន។ (ប្រភព៖ baovanhoa.vn) |
“លំហសៀវភៅបារាំង” នៅបណ្ណាល័យជាតិវៀតណាមត្រូវបានសាងសង់ឡើងដោយមានការជួយឧបត្ថម្ភពីអង្គការអន្តរជាតិ Francophonie ជាមួយនឹងសៀវភៅជាភាសាបារាំងចំនួនជាង៦០០ក្បាល។
នាពេលខាងមុខ បណ្ណាល័យជាតិវៀតណាម និងអង្គការអន្តរជាតិ Francophonie នឹងបន្តសម្របសម្រួលគ្នាដើម្បីបង្កើត “លំហសៀវភៅបារាំង” នៅខេត្ត-ក្រុងចំនួន ៨ រួមមាន Hai Phong, Quang Ninh, Nghe An, និង Khanh Hoa, Lam Dong, Can Tho, Ben Tre និង Binh Duong ។ តាមរយៈប្រព័ន្ធបណ្ណាល័យនៅតាមខេត្ត-ក្រុងទាំងនេះ "លំហសៀវភៅបារាំង" នឹងនាំមក នូវឱកាសអភិក្រម វប្បធម៌ ប្រទេស និងប្រជាជននៃសហគមន៍ Francophonie តាមរយៈបណ្តុំសៀវភៅដែលបានជ្រើសរើស។
ថ្លែងមតិនៅពិធីនេះ លោកស្រី Tran Thi Mai Yen ប្រធានស្តីទីតំណាងអង្គការអន្តរជាតិ Francophonie ប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជឿជាក់ថា “លំហសៀវភៅបារាំង” នឹងរួមចំណែកដល់ការរីកសាយភាយភាសាបារាំង និង Francophonie នៅវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជន អ្នកសិក្សា គ្រូបង្រៀន និងអ្នកដែលស្រលាញ់ភាសាបារាំង។ ជាមួយនឹងស្នាដៃចំនួនជិត ៦.០០០ របស់អ្នកនិពន្ធមកពីប្រទេសនិយាយភាសាបារាំងជាច្រើន ដោយមានគុណភាពខ្ពស់ ដែលត្រូវបានចែកចាយទៅកាន់បណ្ណាល័យនោះ "លំហភាសាបារាំង" នឹងរួមចំណែកធ្វើឲ្យសម្បូរបែបនូវបណ្តុំសៀវភៅដែលមានស្រាប់របស់បណ្ណាល័យទាំងនេះ៕