ពិធីទទួលវិញ្ញាបនបត្រកត់ត្រាកិត្កិនាមរបស់ UNESCO ចំពោះ​សិល្បៈ​ធ្វើកុលាលភាជន៍​របស់ជនជាតិចាម

Chia sẻ
(VOVWORLD) - ការដែល (UNESCO)កត់ត្រាកិត្កិនាម “សិល្បៈធ្វើកុលាលភាជន៍របស់ជនជាតិចាមទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលចាំបាច់ត្រូវការពារជាបន្ទាន់” គឺជាការអះអាងពី អត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាមក្នុងឃ្លាំងបេតិកភណ្ឌវប្បធម៌ពិភពលោក។
ពិធីទទួលវិញ្ញាបនបត្រកត់ត្រាកិត្កិនាមរបស់ UNESCO ចំពោះ​សិល្បៈ​ធ្វើកុលាលភាជន៍​របស់ជនជាតិចាម - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha (រូបថត៖ VNA)

កាលពីយប់ថ្ងៃទី ១៥ មិថុនា នៅទីក្រុង Phan Rang - Thap Cham ខេត្ត Ninh Thuan បានប្រារព្ធពិធីប្រគល់សញ្ញាបត្ររបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) កត់ត្រាកិត្កិនាម “សិល្បៈធ្វើកុលាលភាជន៍របស់ជនជាតិចាមទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលចាំបាច់ត្រូវការពារជាបន្ទាន់” និងបើកពិធីបុណ្យទំពាំងបាយជូ - ស្រាទំពាំងបាយជូ Ninh Thuan ឆ្នាំ ២០២៣។ អញ្ជើញចូលរួមពិធីនេះមានវត្តមាន ប្រធានរដ្ឋលោក Vo Van Thuong  និងថ្នាក់ដឹកនាំ បក្ស រដ្ឋ ក្រសួង ស្ថាប័ន ខេត្ត ក្រុងមួយចំនួន។

អញ្ជើញថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានសង្កត់ធ្ងន់ថា ការដែល (UNESCO)កត់ត្រាកិត្កិនាម “សិល្បៈធ្វើកុលាលភាជន៍របស់ជនជាតិចាមទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលចាំបាច់ត្រូវការពារជាបន្ទាន់” គឺជាការអះអាងពី អត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាមក្នុងឃ្លាំងបេតិកភណ្ឌវប្បធម៌ពិភពលោក។ មរតកវប្បធម៌ និងសិល្បៈធ្វើកុលាលភាជន៍របស់ជនជាតិចាមបានក្លាយទៅជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិតាំងពីពេលនោះមក។ យោងតាមឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ពិធីបុណ្យទំពាំងបាយជូ - ស្រាទំពាំងបាយជូ Ninh Thuan  ឆ្នាំ ២០២៣ គឺជាឱកាសលើកតម្កើងកសិករ សហគ្រិន និងអ្នកវិទ្យាសាស្ត្រ ព្រមទាំងជាឱកាសដើម្បីផ្លាស់ប្ដូរ ចែករំលែកឱកាសសហប្រតិបត្តិការ ផ្សព្វផ្សាយ និងនាំពាណិជ្ជសញ្ញាទំពាំងបាយជូ - ស្រាទំពាំងបាយជូ Ninh Thuan ទៅកាន់ទីផ្សារទាំងជាតិ និងអន្តរជាតិ។

មុននោះ នារសៀលថ្ងៃម្សិលមិញ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយសិប្បករ និងប្រជាជននៅភូមិកុលាលភាជន៍ Bau Truc ទីរួមស្រុក Phuoc Dan ស្រុក Ninh Phuoc៕

ប្រតិកម្មទៅវិញ