ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម

Chia sẻ

(VOVWORLD) - ពិធីទទួលស្វាគមន៍ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតតាមពិធីការដ៏ខ្ពង់ខ្ពស់ជូនចំពោះប្រមុខរដ្ឋ។

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹម និងលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel Bermudez អញ្ជើញត្រួតកងពលកិត្តិយស (រូបថត៖ Lam Khanh/TTXVN)

នាយប់ថ្ងៃទី ២៦ ខែកញ្ញា ម៉ោងក្នុងស្រុក ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការស្វាគមន៍ដំណើរទស្សនៈនិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋគុយបា របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូឡឹមនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម  បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅវិមានបដិវត្តន៍ រដ្ឋធានី Havana ក្រោមអធិបតីភាពរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈឹមនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា Miguel Díaz-Canel Bermudez។ ពិធីទទួលស្វាគមន៍ត្រូវបានប្រារព្ធឡើងយ៉ាងអធិក អធមបំផុតតាមពិធីការដ៏ខ្ពង់ខ្ពស់ជូនចំពោះប្រមុខរដ្ឋ។

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ អគ្គលេខាបក្ស ប្រធានបរដ្ឋលោក តូ ឡឹម រួមជាមួយលេខាទីមួយនិងជាប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermudez បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចពិភាក្សា សំដៅវាយតម្លៃលើសមិទ្ធិផល និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងគុយបាក្នុងប៉ុន្មានឆ្នាំកន្លងមកនេះក៏ដូចជា ដាក់ចេញទិសដៅសម្រាប់ពង្រឹងនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នាំមកនូវកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបាបានឈានចូលដំណាក់កាលថ្មី អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយនិរន្តរភាព។

មុននេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមនិងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានដាក់កម្រងផ្កានៅវិមានវីរៈបុរសជាតិគុយបា Jose Marti ដែលមានទីតាំងនៅលើភ្នំមួយនៅកណ្តាលទីក្រុង La Havana៕

ប្រតិកម្មទៅវិញ