ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការព្រះចៅអធិរាជនិងមហេសីជប៉ុន

Chia sẻ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងមហេសីបានចាប់ផ្តើមយាងដំណើរទស្សន កិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅវៀតណាមចាប់ពីថ្ងៃទី២៨កុម្ភៈដល់ថ្ងៃទី៥មិនា។ 
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការព្រះចៅអធិរាជនិងមហេសីជប៉ុន - ảnh 1
ព្រះចៅអធិរាជជប៉ុននិងមហេសីនៅព្រលានយន្តហោះអន្តរជាតិ Noi Bai នាថ្ងៃទី២៨កុម្ភៈ (រូបថតៈ vov)

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងមហេសីបានចាប់ផ្តើមយាងដំណើរទស្សន
 កិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅវៀតណាមចាប់ពីថ្ងៃទី២៨កុម្ភៈដល់ថ្ងៃទី៥មិនា។ នាព្រឹក
 ថ្ងៃទី១មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជា អធិបតី
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអធិរាជនិងមហេសីជប៉ុនផងដែរ។​តាម គំរោង
បន្ទាប់ពីពិធីទទួលនិងជួបជាមួយប្រធានរដ្ឋលោក Tran Dai Quang មក អធិរាជជប៉ុន
អញ្ជើញយាងទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គដំកល់សព ជួប
សំណេះសំណាលជាមួយអតីតនិស្សិតវៀតណាមធ្លាប់ទៅសិក្សានៅ ជប៉ុន ក៏ដូចជា
តំណាងពលរដ្ឋជប៉ុននិងទទួលជួបអតីតយុទ្ធជនជប៉ុននៅវៀតណាម ជាដើម។

        មុននោះ​នាយប់ថ្ងៃទី២៨កុម្ភៈ បន្ទាប់ពីយាងមកក្រុងហាណូយ ព្រះចៅអធិរាជ
ជប៉ុន អាគីហ៊ីតុនិងមហេសីមីឈីកុបានអញ្ជើញទទួលជួបជាមួយភ្នាក់ងារស្ម័គ្រចិត្តនៃ
ស្ថាប័នសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ