លោក Nguyen Thien Nhan
សមាជិក ការិយាល័យនយោបាយ លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញ |
អញ្ជើញចូលរួមកម្មវិធីនេះ មាននាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំមួយចំនួនទៀត។
ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan សមាជិក ការិយាល័យនយោបាយ លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញបានរំលឹកឡើងវិញនូវដំណាក់កាលត្រៀមរៀបចំការវាយសម្រុកទាំងមូលនិងការក្រោកឈរឡើងនានិទាឃរដូវឆ្នាំ១៩៦៨។ ពោលគឺចាប់ពីរាត្រីថ្ងៃទី ៣០ ដល់ព្រឹកព្រលឹមថ្ងៃទី ៣១ មករាឆ្នាំ១៩៦៨ នោះ កម្មាភិបាល យុទ្ធជន និងកងកម្លាំងប្រដាប់អាវុធ Sai Gon – Gia Dinh រួមជាមួយមូលដ្ឋានភាគខាងត្បូងបានឈានចូលការវាយសម្រុកនិងការក្រោកឈរឡើងនានិទាឃរដូវឆ្នាំ១៩៦៨។ យុទ្ធជនបដិវត្តន៍ និងក្រុមគ្រួសារមានគុណូបការៈបានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីដណ្ដើមឯករាជ្យ សេរីភាពជូនមាតុប្រទេសជាតិ៕