![ពិធីជប់លៀងប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_10_27/ctn tran dai quang chieu dai trong the t.thong myanmar.jpg) |
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវថតរូបអនុស្សាវរីយ៍ជាមួយ
ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ |
(VOVworld) - នាយប់ថ្ងៃទី២៦ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang និងលោកជំទាវបានអញ្ជើញរៀបចំពិធីជប់លៀង ប្រធានា
ធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់
សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀត
ណាម។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះ អាងថា ដំណើរ
ទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីលោក Htin Kyaw ជាព្រឹត្តិ ការណ៍ដ៏សែន
សំខាន់ ដោយសារតែវាបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីសំរាប់ទំនាក់ទំនង
មិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យរវាងវៀតណាមនិង
មីយ៉ាន់ម៉ា ក្រោយរយៈពេល៤០ឆ្នាំដែលប្រទេសទាំងពីរបង្កើតទំនាក់ទំនងការ
ទូត។រីឯខ្លួនវិញ ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw ជឿជាក់ថា រួមជាមួយ
ការ ខំប្រឹងប្រែងរួម ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានអនាគតមួយគួរឲ្យ
មោទនៈ៕