ពិធីគោរពវិញ្ញាណក្ខន្ធឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh។ (រូបថត៖ VGP) |
អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធមាននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh; អតីតប្រធានរដ្ឋលោក Nguyen Xuan Phuc; ឧបនាយករដ្ឋមន្ត្រី៖ លោក Le Minh Khai, លោក Tran Hong Ha, លោក Tran Luu Quang; អនុប្រធាន រដ្ឋសភា លោក Nguyen Duc Hai។
អានវិយោគកថាក្នុងពិធីគោរពវិញ្ញាណក្ខន្ធលោកឧបនាយករដ្ឋមន្ត្រី Le Van Thanh លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានឲ្យដឹងថា ពេញមួយជីវិតរបស់ខ្លួន ទោះបីជាក្នុងឋានៈណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh ជានិច្ចកាល ជាគំរូដ៏ភ្លឺស្វាងនៃឫទ្ធានុភាពនយោបាយ ស្មារតីត្រួសត្រាយច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ លះបង់អស់ពីចិត្តពីថ្លើមបម្រើមាតុភូមិ និងប្រជាជន។ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh បានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស; ត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយស ការងារថ្នាក់ទី៣ និងគ្រឿងឥស្សរិយយសការងារថ្នាក់ទី ២។
លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh កើតនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៦២; ស្រុកកំណើត៖ ឃុំ Tan Lien ស្រុក Vinh Bao ទីក្រុង Hai Phong; ចូលជាបក្ខជននៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៩៧។ លោកធ្លាប់ជាសមាជិកមជ្ឈិមបក្សនីតិកាលទី ១២ ទី១៣; ជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល; អតីតលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង Hai Phong; សមាជិករដ្ឋសភានីតិកាលទី១២៕