គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជ់ើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu (រូបថតៈ VGP) |
ពិធីគោរពវិញ្ញាណក្ខ័ន្ធបានចាប់ផ្តើមនៅវេលាម៉ោង ៨ ថ្ងៃទី ១៤ ខែសីហា ដល់ម៉ោង ១២ ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២០ នៅវិមានធ្វើបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។ ក្នុងពេលជាមួយគ្នានេះ សាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញ និងសាលលេខ ២៥B វិថី Quang Trung ទីក្រុង Thanh Hoa ខេត្ត Thanh Hoa ក៏បានប្រព្រឹត្តទៅពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu ផងដែរ។
គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu (រូបថតៈ VGP) |
នៅទីក្រុងហាណូយ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu រួមមាន៖ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc;គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូរដ្ឋសភា; គណៈប្រតិភូប្រធានរដ្ឋ ដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu (រូបថតៈ VGP) |
បន្ទាប់មក គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ត្រូវបានដឹកនាំដោយលេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man។ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោក Truong Hoa Binh បានអះអាងថា៖ “ក្នុងរយៈពេលជាង ៧០ ឆ្នាំបំពេញសកម្មភាពបដិវត្ត អតីតអគ្គលេខាបក្ស លោក Le Kha Phieu បានរួមចំណែកយ៉ាងធំធេង ចំពោះបុព្វហេតុបដិវត្តដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិ។ អតីតអគ្គលេខាបក្ស លោក Le Kha Phieu ត្រូវបានបក្សនិងរដ្ឋ ប្រគល់ជូនគ្រឿងឥសរ្សិយយសផ្កាយមាស រូបសញ្ញាសម្គាល់អាយុបក្ស ៧០ ឆ្នាំ និងគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្អស់ជាច្រើនទៀត។ ការបាត់បង់អតីតអគ្គលេខាបក្សលោក Le Kha Phieu គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋនិងប្រជាជន”។
គណៈប្រតិភូប្រធានរដ្ឋ ដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu (រូបថតៈ VGP) |
អញ្ជើញកត់ត្រាក្នុងសៀវភៅកាំងមាសមរណទុក្ខ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសរសេរថា៖ ការបាត់បង់អតីតអគ្គលេខាបក្សលោក Le Kha Phieu គឺជាការបាត់បង់ដ៏ធំធេងចំពោះក្រុមគ្រួសារ មិត្តភក្តិ សមមិត្តនិងប្រជាជន។ ត្រាប់តាមអគ្គលេខាបក្ស លោក Le Kha Phieu យើងខ្ញុំនឹងរួមកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងដើម្បីគោលដៅកសាងប្រទេសវៀតណាម ដែលមានប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួយ ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌។
សូមជម្រាបថា អតីតអគ្គលេខាបក្ស លោក Le Kha Phieu បានកើតនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៣១ នៅឃុំ Dong Khe ស្រុក Dong Son ខេត្ត Thanh Hoa បានទទួលមរណភាពនៅថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២០ ដោយជន្មាយុ ៨៩ ឆ្នាំ។
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ត្រូវបានដឹកនាំដោយលេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu (រូបថតៈ VGP) |
ពិធីបុណ្យសពអតីតអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Le Kha Phieu ត្រូវបានប្រារព្ធស្របតាមពិធីបុណ្យសពជាតិ នៅថ្ងៃទី ១៤ និង ១៥ ខែសីហាឆ្នាំ ២០២០។ គណៈរៀបចំពិធីបុណ្យសពមានសមាជិកចំនួន ៣៥ រូប ដែលដឹកនាំដោយអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong ជាប្រធានគណៈកម្មការ។ ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu ត្រូវបានប្រារព្ធនៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២០ នៅវិមានធ្វើបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។ ពិធីបញ្ចុះសពបានប្រារព្ធនៅវេលាម៉ោង ១៤ រសៀលថ្ងៃដដែល នៅទីបញ្ចុះសព Mai Dich នៃទីក្រុងហាណូយ៕