ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi

Chia sẻ

(VOVWORLD) -  នាព្រឹកថ្ងៃទី៦ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការរណរសិរ្សមាតុភូមិ វៀតណាម បានរៀបចំយ៉ាងមហោឡារិក ពិធីគោរពវិញ្ញាណក្ខ័ន្ធ អតីតអគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត លោក Do Muoi ដោយពិធីកាន់ទុក្ខថ្នាក់ជាតិ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi  - ảnh 1ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស លោក Do Muoi  

នាព្រឹកថ្ងៃទី៦ខែតុលា ពិធីគោរពវិញ្ញាណក្ខ័ន្ធ អតីតអគ្គលេខាបក្ស លោក Do Muoi បានប្រារព្ធយ៉ាងមហោឡារិកនៅអាគារបុណ្យសពជាតិ  លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ និងសាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញ។

ជាការចាប់ផ្តើមចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស គឺតំណាងក្រុមគ្រួសារ អតីតអគ្គលេខាបក្ស លោក Do Muoi។ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ចូលគោរពវិញ្ញាណក្ខ័ន្ធ។ បន្ទាប់មកគឺគណៈប្រតិភូប្រធានរដ្ឋ ដឹកនាំដោយប្រធាន រដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh ចូលគោរពវិញ្ញាណក្ខ័ន្ធ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi  - ảnh 2

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាល ចូលគោរពវិញ្ញាណក្ខ័ន្ធ ។ គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលគោរពវិញ្ញាក្ខ័ន្ធ។ បន្ទាប់មកគឺគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមចូលគោរពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ លោក Tran Thanh Man លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។

អញ្ជើញសរសេរលើសៀវភៅក្រាំងមាសមរណទុក្ខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសម្តែងនូវការសោកស្តាយ ចំពោះអតីតអគ្គលេខាបក្ស លោក Do Muoi ជាថ្នាក់ដឹកនាំឈ្លាសវៃមួយរូប មានកិត្យានុភាពរបស់បក្ស រដ្ឋ និងប្រជាជន ដែលបានពលីកម្មដើម្បីបុព្វហេតុតស៊ូរំដោះប្រជាជាតិ ឯកភាពប្រទេសជាតិនិងមានគុណបំណាច់ជាច្រើនក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងកសាងប្រទេសជាតិ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi  - ảnh 3គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស  លោក Do Muoi

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានសរសេរថា អតីតអគ្គលេខាបក្ស លោក Do Muoi បានឆ្លងកាត់ដំណែងជាថ្នាក់ដឹកនាំបក្សនិងរដ្ឋ ហើយលោកបាន បន្សល់ទុកនូវស្នាដៃជាច្រើនក្នុងដំណែងនីមួយៗ។ ជាពិសេស លោកអតីតអគ្គលេ ខាបក្សបានបើកចេញសម័យកិច្ចការផ្លាស់ប្តូរថ្មី បង្កើតឡើងជំហានលោតផ្លោះក្នុង ទំនាក់ទំនងកិច្ចការបរទេសនិងធ្វើសមាហរណកម្មរបស់វៀតណាម។

ក្នុងថ្ងៃទី៦ដដែលនេះ គណៈប្រតិភូជាច្រើនមកពី ស្ថាប័ន អង្គការ សមូហភាពរបស់ មជ្ឈឹម តំបន់នានាទូទាំងប្រទេសនិងមិត្តភក្តិអន្តរជាតិ ក៏បានអញ្ជើញមកគោរព វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។ ក្នុងរយៈពេលពីរថ្ងៃ គឺ ថ្ងៃទី៦និងទី៧ខែតុលានេះ ស្ថានទូតវៀតណាមនៅឯប្រទេសនានា ក៏បានបើកសៀវ ភៅក្រាំងមាសមរណទុក្ខនិងរៀបចំពិធីគោរពវិញ្ញាក្ខ័ន្ធអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

ក្នុងពេលជាមួយគ្នានោះ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ខែតុលា ស្ថាប័ននានានៅទូទាំងប្រ ទេសវៀតណាមក៏ដូចជាស្ថាប័នតំណាងវៀតណាមនៅឯបរទេស សុទ្ធតែបានបង្ហូត ទង់ជាតិពាក់កណ្តាលដង។  

អតីតអគ្គលេខាបក្ស លោក Do Muoi កើតនៅថ្ងៃទី២ខែកុម្ភៈឆ្នាំ១៩១៧ លោកទទួល មរណភាពនាថ្ងៃទី១ខែតុលាឆ្នាំ២០១៨ ដោយមានជន្មាយុច្រើន កម្លាំងខ្សោយ។ នា ប៉ុន្មានថ្ងៃកន្លងទៅ ប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ បានសម្តែងនូវការ សោកស្តាយ ចំពោះមរណភាពរបស់អគ្គលេខាបក្ស លោក Do Muoi ៕

ប្រតិកម្មទៅវិញ