|
ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភារដ្ឋាភិបាលបានមកដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញនៅប្រាង្គដំកល់សពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣ទិវាកំណើតលោក ប្រធានហូជីមិញដ៏មហិមារ (ទី១៩ឧសភា) (vov.vn) |
VOV-នាព្រឹកថ្ងៃទី១៨ឧសភា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣ទិវាកំណើតលោកប្រធានហូជីមិញដ៏មហិមារ (ទី១៩ឧសភា) គណៈកម្មាធិការ
មជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានមកដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គដំកល់សព។ គណៈប្រតិភូបក្សរដ្ឋចូលរគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញរួមមាន អគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋសភា Nguyen
Sinh Hung នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាម Huynh Dam អតីតអគ្គលេខាបក្ស Nong Duc Manh, Le Kha Phieu
អតីតប្រធានរដ្ឋ Tran Duc Luong អតីតប្រធានរដ្ឋសភា Nguyen Van An ថ្នាក់ដឹកនាំ
ក្រសួងស្ថាប័នមជ្ឈឹមនិងបណ្ដាសមមិត្តបដិវត្តជើងចាស់ជាច្រើនកុះករ។ កម្រងផ្កា
បានបំពាក់បូអក្សរ “ដឹងគុណជានិច្ចលោកប្រធានហូជីមិញដ៏មហិមារ”។
ក៏ក្នុងព្រឹកថ្ងៃទី១៨ឧសភា គណៈប្រតិភូក្រសួងការពារប្រទេស ក្រសួង
នគរបាល ទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាសហការសកម្មភាពក្រុមកេរ៌្តដំណែលប្រវត្តិសាស្ត្រវប្បធម៍ Ba Dinh បានមកដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធ
លោកប្រធានហូជីមិញនៅប្រាង្គដម្កល់សពផងដែរ៕