បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី១២៣ទិវាកំណើតរបស់លោកប្រធានហូជីមិញ

Chia sẻ
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
១២៣ ទិវាកំណើត លោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី
១៧ ឧសភា សម្ព័ន្ធសហជីពការងារទីក្រុងហូជីមិញ
បានរៀបចំសន្និសីទបូកររុបលើកដម្កើងសមូហភាពនិង
បុគ្គលគំរូចំនួន ១៣០ នាក់ ក្នុងការរៀនសូត្រនិងធ្វើតាមគំរូ
សិលធម៌លោកប្រធានហូជីមិញ។ 

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ១២៣ ទិវាកំណើតលោក
ប្រធានហូជីមិញ នាព្រឹកថ្ងៃទី ១៧ ឧសភា សម្ព័ន្ធសហជីពការងារទីក្រុងហូជីមិញ
បានរៀបចំសន្និសីទបូកររុបលើកដម្កើងសមូហភាពនិងបុគ្គលគំរូចំនួន ១៣០ នាក់ ក្នុងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ។ នាព្រឹកថ្ងៃនេះដែរ ការតាំងពិព័រណ៍រូបថតអំពីលោកប្រធានហូជីមិញចំនួន ២ ត្រូវបានរៀបចំឡើងនៅ
ទីក្រុងហូជីមិញ។ អនុប្រធានគណៈកម្មាធិការឃោនាអប់រំ គណៈកម្មាធិការបក្ស
ទីក្រុងហូជីមិញ លោក Huynh Thanh Hai បានឲ្យដឹងថា៖

“បក្សភាគនិងប្រជាជនទីក្រុងហូជីមិញបានដាក់ចេញទិសដៅរៀនសូត្រយ៉ាង សកម្មនិងខំប្រឹងប្រែងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ។ ដោយហេតុ
នេះ ការតាំងពិព័រណ៍អំពីលោកប្រធានហូជីមិញគឺជាសកម្មភាពមួយក្នុងចំណោម សកម្មភាពជាច្រើនរបស់ទីក្រុងហូជីមិញ សំដៅបង្កើនការឃោសនាអប់រំស្តីពីគំរូ សិលធម៌របស់លោកប្រធានហូជីមិញ។ ប្រការនេះនឹងរួមចំណែកដ៏ធំធេងក្នុងការ ជំរុញការរៀនសូត្រនិងធ្វើឲ្យគំរូសិលធម៌លោកប្រធានហូជីមិញកាន់តែខ្លាំងក្លា
ថែមទៀត៕”

បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី១២៣ទិវាកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1
សម្ព័ន្ធសហជីពការងារទីក្រុង ហូជីមិញបានរៀបចំសន្និសីទបូកររុបលើកដម្កើង
សមូហភាពនិងបុគ្គលគំរូចំនួន ១៣០ នាក់ ក្នុងការរៀនសូត្រនិងធ្វើតាម
គំរូសិលធម៌លោកប្រធានហូជីមិញ។
(Image: Vietnamplus+)


ប្រតិកម្មទៅវិញ