ពណ៌វប្បធម៌វៀតណាមចែងចាំងពន្លឺនៅទីស្នាក់ការអង្គការ UNESCO

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី៦ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការ UNESCO នៅទីក្រុងប៉ារីស បារាំង គណៈប្រតិភូវៀតណាមនៅខាងក្រៅអង្គការ UNESCO បានរៀបចំរាត្រីវប្បធម៌វៀតណាមក្រោមប្រធានបទ“បេតិកភណ្ឌវប្បធម៌គឺជាកម្លាំងចលករសម្រាប់សន្តិភាព ភាពខ្លួនទីពឹងខ្លួន និងការអភិវឌ្ឍប្រកបដោយចីរភាព” ។
ពណ៌វប្បធម៌វៀតណាមចែងចាំងពន្លឺនៅទីស្នាក់ការអង្គការ UNESCO   - ảnh 1ការសម្តែងស្គរបើករាត្រីពណ៌វប្បធម៌វៀតណាម។ រូបថត៖ Anh Tuan/VOV-Paris

ដោយប្រព្រឹត្តទៅមុនសម័យប្រជុំលើកទី ៤២ នៃមហាសន្និបាត UNESCO ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់ឯកអគ្គរដ្ឋទូត តំណាងប្រទេសជាសមាជិក និងថ្នាក់ដឹកនាំ UNESCO ជិត ២០០ នាក់។ ថ្លែងនៅពិធីបើក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះជាឱកាសដើម្បីវៀតណាម និង UNESCO ជំរុញតួនាទីនៃបេតិកភ័ណ្ឌ វប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយភាពនិងខ្លួនទីពឹងខ្លួន; ហើយអះអាងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង UNESCO បានក្លាយជាគំរូដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ វៀតណាមបានអះអាងជាថ្មីនូវការសន្យាអនុវត្តទំនួលខុសត្រូវរបស់ប្រទេសជាសមាជិក ក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌នៅថ្នាក់ជាតិនិងអន្តរជាតិ រួមចំណែកបន្ថែមទៀតដល់កិច្ចការរួមរបស់ UNESCO តាមរយៈការឈរឈ្មោះជាគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អាណត្តិ ២០២៣-២០២៧។

ពណ៌វប្បធម៌វៀតណាមចែងចាំងពន្លឺនៅទីស្នាក់ការអង្គការ UNESCO   - ảnh 2គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍ ។ រូបថត៖ Anh Tuan/VOV-Paris

រីឯខ្លួនវិញ អគ្គនាយករង UNESCO លោក Xing Qu បានវាយតម្លៃថា ព្រឹត្តិការណ៍វប្បធម៌នេះបានរួមចំណែកលើកតម្កើងសម្រស់ស្អាតនិងភាពសម្បូរបែបនៃទំនៀមទំលាប់និងប្រពៃណីស៊ីជម្រៅនៃបេតិកភណ្ឌអរូបីរបស់វៀតណាម។

នៅក្នុងកម្មវិធីនេះ គណៈប្រតិភូបានរីករាយនឹងលក្ខណៈវិសេសវិសាលនៃវប្បធម៌ សិល្បៈប្រជាប្រិយ ប្រពៃណីវៀតណាមដូចជា៖ របាំនាគ ចម្រៀងប្រជាប្រិយ សិល្បៈធ្វើគំនូរប្រជាប្រិយ Dong Ho សម្តែងក្បាច់គុន Vovinam ជាមួយនឹងម្ហូបអាហារពិសេសរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ