តម្លៃនាំចេញរបស់អង់គ្លេសទៅកាន់ជប៉ុនក្នុងមួយឆ្នាំ គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ សម្រេចបាន ១១,៩ ពាន់លានផោន។ នេះគឺជាតួរលេខទាបជាងការនាំចេញ ១២,៣ ពាន់លានផោនទៅកាន់ប្រទេសជប៉ុន ដែលអង់គ្លេសសម្រេចបានក្នុងឆ្នាំ ២០១៩ មុនពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីក្នុងខែតុលា ឆ្នាំ ២០២០ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោយ Brexit លើកដំបូងរបស់ចក្រភពអង់គ្លេស ។
នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីជាមួយជប៉ុន មន្ត្រីរដ្ឋាភិបាលអង់គ្លេសបានគណនាថា កិច្ចព្រមព្រៀងថ្មីអាចបន្ថែមប្រាក់ចំនួន ១៥ ពាន់លានផោនក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ការទស្សន៍ទាយនេះ បច្ចុប្បន្នត្រូវបានចាត់ទុកថាមិនអាចទៅរួចឡើយ៕